Connect with us

ព័ត៌មានជាតិ

ដកហូតថ្នាំគ្រាប់ពណ៌ផ្កាឈូក ៤០គ្រាប់ ពីស្ត្រីម្នាក់ សង្ស័យ​មានសារធាតុញៀន យកទៅឱ្យអ្នកជំងឺកូវីដ១៩

បានផុស

នៅ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួនស្ត្រីម្នាក់ រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវ ចំនួន ០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាងត្រូវបានកម្លាំងឈរជើងនៅគោលដៅប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។

មុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ស្ត្រីជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផល អវិជ្ជមានកូវីត-១៩៕ អត្ថបទ៖រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម