Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចុះ​បិទ​ខ្ទប់​លំនៅដ្ឋាន​មួយកន្លែង ក្រោយ​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​

បានផុស

នៅ

ក្រោយពី​មានការ​ណែនាំ​ពី​លោ​ក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក នា​ព្រឹក​ថ្ងៃទី​០៧ ខែ​កក្កដា​ នេះ អាជ្ញាធរ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​បាន ចុះ​បិទ​ខ្ទប់​លំនៅដ្ឋាន​មួយកន្លែង ក្រោយពី​មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ កាលពី​យប់​មិញ​។​

លំនៅដ្ឋាន​ដែល​ត្រូវ​បិទ​ខ្ទប់​នេះ មាន​អាស័យដ្ឋានផ្ទះ​លេខ​១៥៩ ផ្លូវ​លេខ​១៣២​ហ្សត ភូមិ​៤ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។ សពមានឈ្មោះ ឆាយ ម៉េង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ស្នាក់នៅ​ក្នុងផ្ទះ​ខាងលើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ពី​មន្ត្រីសង្កាត់​ទឹកល្អក់​ទី​១ បានអោយដឹងថា ក្រោយពី​លោក ​ឆាយ ម៉េង ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ស្នាក់នៅ​ក្នុងផ្ទះ​ខាងលើ បានទទួល​មរណៈភាព និង​ក្រោយពី​បាន​រាយការណ៍ក្រុមគ្រូពេទ្យ​ក៏បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​សព។

ក្រោយពី​​ត្រួតពិនិត្យ​សព​កាលពី​យប់​មិញ ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ថា សព មាន​វិជ្ជមាន​កូ​វីដ​-១៩ ទើប​ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ សង្កាត់​វេច​ខ្ចប់​សាកសព បាន​ត្រឹមត្រូវ​មុន​បញ្ជូនទៅ​បូជា។​

មន្ត្រី​ដដែល​បញ្ជាក់ថា ការស្លាប់​របស់​ឈ្មោះ ឆាយ ម៉េង ដោយសារ​ជំងឺ​កូ​វីដ​-១៩​ នេះ មាន​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់​ចំនួន​៥​នាក់​ស្រី​៤​នាក់ ក្នុងនោះ​រួមមាន​៖

១.​ឈុន សុខា ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មុខរបរ​នៅផ្ទះ​

២.​ឆាយ លី​នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ និស្សិត​

៣.​ឆាយ សុខ​លាង ភេទ​ស្រី អាយុ​១៦​ឆ្នាំ សិស្ស​

៤.​ឆាយ ជែ​ន​ណា ភេទ​ស្រី អាយុ​១៩​ឆ្នាំ និស្សិត​

៥.​ឆាយ តារា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និស្សិត ។​

ពួកគាត់​ទាំង​៥​នាក់ ក្រុមគ្រូពេទ្យ​នឹង​ចុះមក​យក​សំណាក់ ។​ចំណែក​លំនៅដ្ឋាន​នេះ ត្រូវបាន​បិទ​ខ្ទប់​ដោយ​អាជ្ញាធរ​ហើយ ដើម្បី​កុំអោយ​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​នេះ​បន្ថែមទៀត​៕

អត្ថបទ ៖​ ​ស្រី​រ័​ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម