Connect with us

ព័ត៌មានជាតិ

គ្រោះរន្ទះបាញ់៦ខែនេះ ច្រើនជាងឆ្នាំមុន មនុស្សស្លាប់ និងរបូសជាង១០០នាក់

បានផុស

នៅ

ភ្នំពេញ៖ គ្រោះមហន្តរាយ​ធម្មជាតិ​រន្ទះ​បាញ់ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ ច្រើនជាងឆ្នាំមុន ដែលបាន​បណ្តាលឱ្យ​មនុស្សជិត៦០នាក់​ស្លាប់ រងរបួសជាង៤០នាក់ និងងាប់គោក្របីជាង៣០ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចាប់ពីខែមករារហូតមកដល់ខែមិថុនា ឆ្នាំ២០២១នេះ គ្រោះមហន្តរាយធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន៧០លើក ខូចខាតផ្ទះ៥ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥៩នាក់ រងរបួស៤៤នាក់ និងងាប់គោក្របីចំនួន៣២ក្បាល។

លោក បានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះខេត្តបាត់ដំបង មានស្លាប់ច្រើនជាងគេចំនួន១៤នាក់ ខេត្តកំពង់ធំ ៨នាក់ ខេត្តត្បូងឃ្មុំ​ ៥នាក់ បន្ទាយមានជ័យ ៤នាក់ ព្រៃវែង ៤នាក់ កំពង់ឆ្នាំង៤នាក់ សៀមរាប៣នាក់ ពោធិ៍សាត់ ៣នាក់ កំពង់ចាម ២នាក់ ក្រចេះ ២នាក់ មណ្ឌលគីរី ២នាក់ កំពត់ ២នាក់ កណ្តាល ២នាក់ ស្វាយរៀង ១នាក់ កំពង់ស្ពឺ ១នាក់ ព្រះវិហារ ១នាក់ និងឧត្តរមានជ័យ ១នាក់។

លោក ឃុន សុខា បានបន្តទៀតថា តួលេខនេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថា មានការកើនឡើង ដោយ៦ខែឆ្នាំ២០២០ គ្រោះមហន្តរាយធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន៦១លើក ​ខូចខាតផ្ទះ៩ខ្នង បណ្តាលឱ្យមនុស្សស្លាប់ចំនួន២៩នាក់ រងរបួស២១នាក់ និងងាប់គោក្របីចំនួន៤៥ក្បាល។

លោក ឃុន សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នានៅក្នុងរដូវភ្លៀងនេះដើម្បីកាត់បន្ថយការរងគ្រោះ និងការស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។

ចំណែកក្រសួងសុខាភិបាលតែងតែធ្វើការណែនាំដល់ប្រជាពលរដ្ឋនូវវិធីមួយចំនួនដើម្បីការពារខ្លួនពីបាតុភូតរន្ទះបាញ់នេះដូចជា នៅពេលមានផ្លេកបន្ទោរ ឬផ្គររន្ទះត្រូវបន្ទន់ខ្លួនដោយបញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀក ត្រូវរត់ចេញពីទឹក ឬស្រែ នៅខាងក្នុង ឬរត់ចូលផ្ទះជាប្រញាប់ ត្រូវដកឌុយដោតភ្លើង ឬឌុយទូរសព្ទដោយទុកចំងាយ​១​ម៉ែត្រ​ពីប្រភពចរន្តអគ្គិសនី និងត្រូវបន្ទន់ខ្លួនឱបក្បាលជង្គង់ និងបិទត្រចៀកទាំងសងខាងនៅក្រោមបង្គោលភ្លើង។

ជាមួយគ្នានេះដែរមិនត្រូវនិយាយទូរសព្ទនៅពេលឮសំលេងផ្គរ មិនត្រូវជិះម៉ូតូ ឬកង់នៅពេលមេឃភ្លៀង ឬអង្គុយក្នុងតង់ និងអង្គុយនៅក្រោមដើមឈើឡើយ ត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សាចំងាយ៤ម៉ែត្រពីមែកឈើ។

ចំពោះវិធីសង្គ្រោះបឋមនៅពេលមានគ្រោះរន្ទះវិញ ក្រសួងបានណែនាំឱ្យប្រជពលរដ្ឋត្រូវផ្លុំខ្យល់ចូលមាត់ និងមាត់ជាមួយជនរងគ្រោះក្នុងករណីជនរងគ្រោះមិនដកដង្ហើម និងសង្កត់ដៃទាំងពីរលើសន្ទះទ្រូងក្នុងករណីជនរងគ្រោះគ្មានជីពចរត្រូវក្រាលកន្ទេលកុំឱ្យជនរងគ្រោះនៅផ្ទាល់ដី ឬទឹកជ្រាំ ការពារដើម្បីកុំឱ្យជនរងគ្រោះរងភាពត្រជាក់ខ្លួនពេក និងចល័តជនរងគ្រោះដោយប្រុងប្រយ័ត្នក្នុងករណីជនរងគ្រោះមានបាក់ឆ្អឹង ឬហូរឈាម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម