Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ បញ្ជាក់ថា ប្រាសាទ​ដែលថៃកំពុងសាង​សង់ មិនបានចម្លងតាមរចនា​បថប្រាសាទអង្គរវត្តនោះទេ

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ០៧ ខែកក្កដានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា ប្រាសាទ​ដែលថៃកំពុងសាង​សង់ មិនបានចម្លងតាមរចនា​បថប្រាសាទអង្គរវត្តនោះទេ។

សេចក្តីប្រកាសព័ត៌មានលើកឡើងថា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទមួយនៅខេត្ត បុរីរម្យ ក្នុងប្រទេសថៃ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ បានទំនាក់ទំនងធ្វើការជាមួយ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីចុះស្រាវជ្រាវត្រួតពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមប្រាសាទថ្មដទៃៗទៀត មាភាពចម្រុះគ្នា ជាទីប្រតិដ្ឋាននៃ ពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យប្រទេសថៃ។

តាមក្រសួងវប្បធម៌ “តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាង​សង់ប្រាសាទនេះ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នា ទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសា​ទ​បុរាណណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំរូប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាប​ត្យកម្មប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម