Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យសម្រាលកូនជូនស្ត្រី​វិជ្ជមានកូ​វីដម្នាក់ បានដោយជោគជ័យ ​

បានផុស

នៅ

ស្ត្រី​ម្នាក់​ផ្ទុក​ជំងឺកូ​វីដ​១៩ បាន​សម្រាល​កូនស្រី​ដោយ​សុវត្ថិភាពទាំង​ម្តាយ និង​កូន​ក្នុង​មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន ភូមិ​ថ្មី ស្ថិតនៅក្នុង​សង្កាត់ឡា​បាន​សៀក ក្រុង​បាន​លុង ​ខេត្ត​រត​គិរី​។​

បើតាម​ការអះអាង​ពី​លោកវេជ្ជបណ្ឌិត ជា សុខ​ចិន្តា ដែល​ប្រចាំ​ការព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ខាងលើ​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ឆ្លងទន្លេ​បាន​ជោកជ័យ​នោះ បាន​យក​សំណាក​ទៅពិនិត្យ​ហើយ​រកឃើញ​វិជ្ជមាន​កូវីដ​១៩ យកមក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុន សែន​ ភូមិ​ថ្មី តាំងពី​ថ្ងៃទី​១ ខែ​កក្ដ​ដា ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​បន្តថា ស្ត្រី​ដែល​ក្រុមគ្រូពេទ្យ​ជួយ​សម្រាលកូន​ដោយ​ជោកជ័យ​មានឈ្មោះ យ៉ែម មិថុនា មាន​ទីលំនៅ ភូមិ​ទេស​អន្លុង​ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ហើយ​បានមក​សម្រាល​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២១​។​

បច្ចុប្បន្ន​ទាំង​ម្តាយ​និង​កូន​ត្រូវបាន​មើលថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​។​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​ក៏ដូចជា​ក្រុមគ្រួសារ អ្នកជំងឺ បាន​សម្ដែង​ការគោរពកោតសរសើរ ចំពោះការ​តាំង​ចិត្ត ភាពអង់អាច ក្លាហាន​របស់​ក្រុមគ្រូពេទ្យ​ជួរមុខ​បាន​លះបង់​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត ក្នុងការបម្រើសេវា សុខភាព និងសង្គ្រោះប្រជាពលរដ្ឋ​ក្នុងពេល​មាន​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម