Connect with us

ព័ត៌មានជាតិ

ទិញកាំភ្លើងបាញ់គំរាមប្រ​ពន្ធ គ្រាដែលខ្លួន ពាក់ព័ន្ធជា​មួយ​ស្រីក្មេង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

បានផុស

នៅ

បុរសម្នាក់ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់ពី​បាន​លួច​ទិញ​អាវុធ ខុសច្បាប់ដើម្បីទុកបាញ់គំរាមប្រពន្ធ ហើយបានធ្វើការបាញ់ចំនួន ២គ្រាប់។​

ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលកាលពីថ្ងៃទី ៦ ខែកក្កដា វេលាម៉ោង ៧យប់ នៅចំណុចភួមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនសង្ស័យមានឈ្មោះ ហ៊ាន វុទ្ធី អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជនដែលកាន់អាវុធនៅដៃនោះមានឈ្មោះ ហ៊ាន វុទ្ធី ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ដែលបានបាញ់គំរាមកំហែងទៅលើប្រពន្ធឈ្មោះ ឆោម អេម អាយុ ៥៣ ឆ្នាំ ដែលគេបានយកអាវុធខ្លីម៉ាកk59 ទៅបាញ់នៅខាងមុខផ្ទះចំនួន ២ គ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិភ័យខ្លាច។

ក្រោយពីបានទទួលព៌ត័មានភ្លាម កំលាំង អធិការដ្ឋាននគរបាលស្រុក សហការជាមួយកំលាំងប៉ុស្តិ៍ព្រៃត្រឡាច បានចុះបង្ក្រាបឃាត់ខ្លួនជនឈ្មោះ ហ៊ាន វុទ្ធី និងដកហូតបានអាវុធខ្លី ១ ដើម ម៉ាកk59 បង់១ និង គ្រាប់ចំនួន ៣ គ្រាប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់លែងលះជាមួយប្រពន្ធម្តងរួចមកហើយ ដោយបានទៅជាប់ជាមួយស្រីក្មេងម្នាក់ ថែមទាំងបានកូន២នាក់ទៀតផង ដោយការចុះទៅសែនជាមួយស្រីក្មេងនោះ ប្រពន្ធបានអោយលុយចំនួន៥០០០ដុល្លារផងដែរដើម្បីអោយឈប់ត្រឡប់មកវិញ។

ជនសង្ស័យបានបន្តថា ក្រោយមកខ្លួនក៏បានឡើងទៅភ្នំពេញដើម្បីទិញថ្នាំបាញ់ស្មៅពេលរដូវធ្វើចំការ ប៉ុន្តែពេលឡើងទៅដល់ក៏បានជួបពួកម៉ាក ដោយគេបានណែនាំអោយខ្លួនទិញកាំភ្លើងយកមកទុកប្រើប្រាស់ ហើយខ្លួនក៏មានចេត​នាយកមកទុកគំរាមប្រពន្ធកុំឲ្យរករឿងពេក។

ទីបំផុតថ្មីៗនេះខ្លួនក៏បានមកសុំជាជាមួយប្រពន្ធដើមវិញ លុះនៅល្ងាចមិញនេះប្រពន្ធចាប់ផ្តើមរអ៊ូរទាំខ្លាំងពេក ទើបទ្រាំមិនបានខ្លួនក៏ទាញយកកាំភ្លើងមកបាញ់ទៅលើចំនួន២គ្រាប់ ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់តុលាការហើយ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់ និងបទគំរាមកំហែងអាយុជីវិតផងដែរ៕ ដោយៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៤៦ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៥១ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម