Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដខ្លាំង អាជ្ញាធរចុះបិទទីតាំង​ចំនួន២ ក្នុងក្រុងបានលុង​

បានផុស

នៅ

នៅក្នុង​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ នៃ​រដ្ឋបាល​ខេត្តរតនគិរី បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​អាជ្ញាធរ​ក្រុង​ធ្វើការ​បិទផ្លូវ​ជា​បណ្តោះអាសន្ន​។ ក្នុងនោះ​មាន​ទីតាំង​ចំនួន​២​កន្លែង ទី​១.​នៅ​បរិវេណ​ផ្ទះល្វែង និង​បេនឡាន​ផ្សា​រតាយ សេង ទី​២.​នៅ​ភូមិ​៤ សង្កាត់​កាចា​ញ បាន​បិទផ្លូវ​ចេញចូល​នៅក្នុង​ភូមិ​មួយ​នេះ បន្ទាប់ពី​បាន​រកឃើញ​មួយ​គ្រួសារ​មាន​ជំងឺ​កូ​វីដ​១៩​ ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទន់ ពៅ ចៅសង្កាត់​កាចា​ញ បាន​ប្រាប់កម្ពុ​ជាថ្មី ដឹង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៧​ ខែកក្កដា​នេះ ថា ការបិទផ្លូវ​ចូល​ភូមិ​នៅថ្ងៃនេះ បន្ទាប់ពីមន្ទីរ​សុខាភិបាល​ខេត្ត​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជាង​១០​នាក់ នៅ​បរិវេណ​ផ្ទះល្វែង​ និង​បេនឡាន​ផ្សារ​តាយសេង កាលពី​ថ្ងៃទី​៥ ខែកក្កដា ហើយ​មកដល់​ថ្ងៃទី​៦ ខែកក្កដា​នេះ បាន​រកឃើញ​មួយ​គ្រួសារ​បន្ថែមទៀត នៅក្នុង​ភូមិ​៤ សង្កាត់​កាចា​ញ សរុប​មកដល់​ថ្ងៃ​៧​ ខែ​កក្កដា​នេះ​ ជិត​៣០​នាក់​ហើយ​។​

លោក​ថា ការបិទផ្លូវ​ទាំង​២​នេះ គឺ​ធ្វើតេស្ត​សំណាក​រក​ជំងឺ​កូ​វីដ​១៩ ដែល​ឆ្លង​ពី​សហគមន៍២០​កុម្ភ​:​កន្លងទៅ ហើយ​យើង​មិនអាច​កំណត់​បាន​ថា បិទ​ដល់​ថ្ងៃ​ណា​នោះទេ។​

សូមបញ្ជាក់ថា នៅក្នុង​ខេត្តរតនគិរី​ មានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុបជិត​៦០០​នាក់ ព្យាបាល​ជាសះស្បើយ​សរុប​១០២​នាក់​និង​ស្លាប់​៤​នាក់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម