Connect with us

ព័ត៌មានជាតិ

មន្ត្រីនគរបាលចេញចូលអគ្គស្នងការនគរបាលជាតិ តម្រូវឱ្យធ្វើតេស្តរហ័សមួយសប្តាហ៍ម្តង

បានផុស

នៅ

​មន្ត្រីនគរបាល​ដែលមាន​ភារកិច្ច​ចេញ​-​ចូល​បំពេញការងារក្នុង​បរិវេណ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តម្រូវ​ឱ្យ​យក​សំណាក​ធ្វើតេស្ត​រហ័ស(Rapid Test) រក​ជំងឺ​កូ​វីដ​១៩​ មួយ​សប្តាហ៍​ម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្ត​រៀងរាល់​មួយ​សប្តាហ៍​ម្តងនេះ ​ធ្វើឡើង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ការ​ចង្អុល​ដឹកនាំ​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លើ​ការយកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​មន្ត្រី​នគរបាលជាតិ ដូចជា​ការចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និង​កាត់ផ្តាច់​ការឆ្លង​រាលដាល​កូ​វីដ​-១៩​នៅក្នុង​សហគមន៍ ។​

លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ ​ដែល​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​បញ្ជរ​យក​សំ​ណាក​ធ្វើតេស្ត​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា​នេះ បាន​ក្រើនរំលឹក និង​ជំរុញ​ស្មារតី​ចំពោះ​កងកម្លាំង​នគរបាលជាតិ​ដែលមាន​ភារកិច្ច​បំពេញការងារ​ប្រចាំថ្ងៃ តាម​ការចាត់​តាំងរបស់​អង្គភាព ត្រូវ​ចូលរួម​គោរព​ និង​អនុវត្ត​ការយក​សំណាក​ធ្វើ​តេ​ស្ត​រហ័ស​នេះតាម​គោលការណ៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាលជាតិ និង​សូមកុំ​មានការ​ព្រួយបារម្ភ ភ័យខ្លាច​ចំពោះ​ការយក​សំណាក​ធ្វើតេស្ត​នេះ​។​

លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍ថា​«បើ​ចៃដន្យ​មន្ត្រី​ណា​ម្នាក់​វិជ្ជមាន​កូ​វីដ​-១៩ អង្គភាព​អាច​ពិនិត្យ​លទ្ធភាព​ជួយ​អន្តរាគមន៍​ដោះស្រាយ បញ្ជូនទៅ​សង្គ្រោះ និង​ពិនិត្យ​ព្យាបាល​បាន​ទាន់​ពេលវេលា ព្រមទាំង​មាន​វិធានការ​បង្ការ ទប់ស្កាត់ការឆ្លង​រាលដាល​ពី​មន្ត្រី​ម្នាក់​ទៅ​មន្ត្រី​ម្នាក់ទៀត​នៅ​កន្លែង​ធ្វើការ​បាន​ទាន់ពេលវេលា​ផងដែរ​»​។​

​លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍​បន្តថា​ចំពោះ​មន្ត្រីនគរបាល​ដែល​ពិនិត្យឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ តាមរយៈ​ការយក​សំណាក់​ធ្វើតេស្ត​រហ័ស​នេះ ត្រូវបាន​បញ្ជូន​សំណាក​ទៅធ្វើនៅ​ម៉ាស៊ីន​PCR តេស្ត​បន្តទៀត​ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល និង​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​ទីកន្លែង​ដែល​បានកំណត់​។​

ជាមួយគ្នានេះលោកឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​រំលឹក​ដល់​មន្ត្រីនគរបាល​ទាំងអស់ដែលមាន​ភារកិច្ច​មក​បំពេញការងារ​នៅតាម​អង្គភាពសូម​ម្ចាស់ការ​ខ្ពស់​ក្នុងការ​អនុវត្ត​វិធានការ​ណែនាំ​នានា​របស់​ក្រសួងសុខាភិបាល និង​ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​៣​ការពារ និង ៣​កុំ​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម