Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន

បានផុស

នៅ

ភ្នំពេញ ៖ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅលើ​ដងផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន មិន​ថា ភ្លៀង​ខ្យល់​យប់​ថ្ងៃ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានចេញ​បញ្ជា​ដល់​អាវុធហត្ថ​ទាំង​១៤​ខណ្ឌ​និង​ការិយាល័យ​ពាក់ព័ន្ធ​ត្រូវតែ​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សំរួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជា​ពលរ​ដ្ឌ​ទោះ​ភ្លៀងខ្យល់​ក៍ដោយ​ពីព្រោះ​កម្លាំង​អាវុធហត្ថ​គឺជា​អ្នកបំរើ​រាស្ត្រ​គ្រប់ពេលវេលា​ដោយ​ទឹកចិត្ត​ស្មោះស្ម័គ្រ​ទាំង​តាម​ដងផ្លូវ និង តាម​លំនៅដ្ឋាន​ដើម្បី​ឲ្យ​ពួកគាត់​ទទួល​នូវ​ភាពកក់ក្តៅ​បន្ថែមទៀត​។ ជាមួយគ្នានេះដែរ​កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវតែ​ប្រុងប្រយ័ត្ន​គ្រប់ពេល​ទាំងអស់​ដោយ​បន្ត​ត្រួតពិនិត្យ​សុខភាព វាស់​កំដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ គ្រប់ពេល​ចេញចូល​អង្គ​ភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅតែ​បន្តធ្វើ​ការត្រួតពិនិត្យ​សុខភាព វាស់​កំដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុនពេល​ចូល​កន្លែងធ្វើការ​ដោយ​គ្មាន​ការធ្វេសប្រហែស​ឡើយ ដើម្បី​បង្ការ ទប់ស្កាត់ ពី​ជំងឺឆ្លង covid- 19។

ប្រភព​បាន​បន្តថា ក្រៅ​ពី​នេះ​កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ ជា​រៀងរាល់ថ្ងៃ​ដើម្បី​សុខភាព​រាងកាយ​មាំមួន ធ្វើ​អនាម័យ បោស​ជូត សំអាត បរិវេណ​ទាំង​ខាងក្នុង​ខាងក្រៅ កន្លែងធ្វើការ​ជាប្រចាំ រួច​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ អន្តរជាតិ ក្នុងភូមិ​សាស្ត្រៗ រាជធានី​ភ្នំពេញ និង​ធ្វើ​អនាម័យ​តាម​គោលដៅ​ដែល​បាន​ឈរជើង​ផងដែរ៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៨ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៦ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៣ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម