Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​រ័ត្ន ស្រ៊ាង បញ្ជា​អោយ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​អីវ៉ាន់​ភ្ញៀវ​ដែល​ផ្ញើ​ទៅ​បុគ្គល​សំរាក​ព្យាបាល​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​យាម​ប្រចាំការ​គ្រប់​គោលដៅ​ឈរជើង ទីតាំង​ធ្វើ​ច​ត្តា​ឡឺ​ស័ក ទីតាំង​សម្រាក​ព្យាបាល​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ត្រួតពិនិត្យ​ឲ្យ​មុ​ឺ​ង​ម៉ាត់​ចំពោះ​អីវ៉ាន់​ភ្ញៀវ​ដែល​ផ្ញើ​ទៅ​បុគ្គល​សំរាក​ព្យាបាល ឬ​ពាក់ព័ន្ធ​នឹង​ជម្ងឺ​ដ៍​កាច​សាហាវ​កូ​វីដ​១៩​នោះ​។ ការចេញ​បញ្ជា​នេះ​ធ្វើឡើង​បន្ទាប់ពី​រកឃើញថា​មាន​នារី​ម្នាក់​រួមជាមួយ​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៤០​គ្រាប់ (​សង្ស័យ​សំជា​សារធាតុ​ញៀន​), បំពង់​កែវ​ចំនួន​០១ ខណៈ​ជនសង្ស័យ បាន​យក​សម្ភារៈ​មក​ផ្ញើ​ប្តី​ដែល​កំពុង​កំដរ​ម្តាយ​ជា​អ្នកជំងឺ​កូ​វីដ​-១៩ សម្រាក​ព្យា​ល​នៅ​ដឹ​ព្រេ​មៀ សែន​សុខ​នា​ល្ងាច​ថ្ងៃ​ម្សិល​មិ​ញ​នេះ​រួចមក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​បន្ថែមថា មិនថាឡើយ​តែ​ការពិនិត្យ​លើ​អីវ៉ាន់​របស់​ភ្ញៀវ​ប៉ុណ្ណឹង​ទេ​សូម្បី​បុគ្គល​ជា​អ្នក​ផ្ញើរ​អីវ៉ាន់​នោះ​ក៍​ត្រូវធ្វើ​ការត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់​ដែរ​ក្រែង​មាន​វត្ថុ​ល្មើស​អ្វីៗ​ផ្សេងៗ​ទៀត​ជាប់​ខ្លួន​ក្នុង​បំណង​អុកឡុក រំខាន​សមត្ថកិច្ច​កំពុង​បំពេញការងារ​។​

​ទន្ទឹមនឹង​នេះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​នូវ​ការ​ក្រើនរំលឹក​ជា​រៀងរាល់ថ្ងៃ​ដល់​សមាជិក​អាវុធហត្ថ​ទាំងអស់ ឲ្យ​បន្ត​ចូលរួម បង្កា ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ព្រម ទាំង​បានធ្វើការ​ផ្សព្វផ្សាយ នូវ​ខ្លឹមសារ​ការងារ​ស្នូល​របស់​កងរាជអាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ សំដៅ​ដល់​ការ ពង្រឹង​សន្តិសុខ​សង្គម រក្សា​សណ្តាប់​សាធារណៈ ជួយ​ដល់​ពលរដ្ឋ​ទន់ខ្សោយ និង​ការងារ ដែល​ត្រូវអនុវត្ត​មួយចំនួនទៀត​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​មុននេះ​ថា ក្រៅពី​កិច្ចការ​ការងារ​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​ហើយ​នោះ​គឺ​ការងារ​មួយទៀត​សំខាន់​លើ​ការផ្សព្វផ្សាយ​នូវ​វិធានការ​នៃ​ការរស់នៅ និង​អនុវត្ត​ការងារ​តាមបែប​គន្លង​ថ្មី ក្នុងសម័យ​កូ​វីដ​-១៩ ដល់​នាយទាហាន តាម​បណ្តា​អង្គភាព ដែល​ចូលរួម​ប្រជុំ​ទាំងអស់ ឲ្យ​ចេះ​សម្រប​ខ្លួន​ទៅតាម​កាលៈទេសៈ​ជាក់ស្តែង ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៍បាន​ក្រើនរំលឹក​ដល់​សមាជិក​ទាំ​ង​អស់ ឲ្យ​បន្ត​ចូលរួម បង្កា ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​គិត​ត្រឹម​ថ្ងៃនេះ​គឺ​ឆ្លង​ជា​៥​មុ​ឺ​ន​នាក់​និង​ស្លាប់​ជិត​៨០០​នាក់​ហើយ​។​

​សូម​បញ្ចាក់​ផងដែរ​ថា នា​ល្ងាច ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឈរជើង​នៅ​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ គោលដៅ ដឹ​ព្រេ​មៀ សែន​សុខ បាន​ឃាត់ខ្លួន​នារី​ម្នាក់​រួមជាមួយ​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៤០​គ្រាប់ (​សង្ស័យ​សំជា​សារធាតុ​ញៀន​), បំពង់​កែវ​ចំនួន​០១ ខណៈ​ជនសង្ស័យ បាន​យក​សម្ភារៈ​មក​ផ្ញើ​ប្តី​ដែល​កំពុង​កំដរ​ម្តាយ​ជា​អ្នកជំងឺ​កូ​វីដ​-១៩ សម្រាក​ព្យា​ល​នៅ​ទីតាំង​ខាងលើ​។​

​ជនសង្ស័យ​ឈ្មោះ គង់ សុភា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាលដំរី សង្កាត់​ពោធិ៍​សែន​ជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ឈរជើង​នៅ​គោលដៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​បន្ត​នីតិវិធី​។ មុនពេល​បញ្ជូន ទៅកាន់​ទីបញ្ជាការ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ត្រូវបាន​យក​សំណាក​ជាមុន ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស (Rapit Test) លទ្ធផល អវិជ្ជមាន​កូ​វីត​-១៩៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង៤៨ នាទី មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម