Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដជិត២,០០០នាក់ គិតត្រឹមថ្ងៃទី៧ ខែកក្កដា នេះ

បានផុស

នៅ

ចាប់ពីផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មក ខេត្តព្រៃវែងមាន​អ្នកឆ្លង​ជំងឺកូវីដ-១៩ សរុបជិត២,០០០ នាក់ហើយ និងមានអ្នកស្លាប់ជាបន្តបន្ទាប់ចំនួន៣០នាក់ គិតត្រឹម​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០២១ នេះ។

នៅថ្ងៃទី៧ ខែកក្កដា នេះ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៥១នាក់បន្ថែម ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅក្នុងមូល​ដ្ឋានក្រុង-ស្រុក ចំនួន១០ និងមកពីខេត្តកណ្ដាលម្នាក់ ខេត្តកំពង់ឆ្នាំងម្នាក់។

សូមបញ្ជាក់ថា​ គិតត្រឹមថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើន​ឡើង​ដល់ ១,៩០៤នាក់ ជាសះស្បើយចំនួន១,២៦២នាក់ កំពុងសម្រាកព្យាបាល៦១២នាក់ និងស្លាប់៣០នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម