ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដ ថ្មីចំនួន៩នាក់បន្ថែម
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩ នាក់ បន្ថែមទៀត គិតត្រឹមម៉ោង ៥និង00នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា មនុស្សចំនួនប្រាំ៩នាក់ដែលរកឃើញឆ្លងកូវីដ-១៩ មាន៧នាក់ជាករណីនាំចូល មកពីខេត្តកណ្ដាល ៤នាក់ឧត្តរមានជ័យ ម្នាក់មកពីខេត្តព្រៃវែង ម្នាក់ត្បូងឃ្មុំម្នាក់។
ក្រុមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ជំងឺកូវីដ១៩ នៅតែតេស្តរកឃើញជារៀងរាល់ថ្ងៃ ទាំងករណីនាំចូល និងនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ជាករណីរីករាលដាលសាកល សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្ន ត្រូវអនុវត្តតាមវិធានសុខាភិបាល ៣ការពារ -៣កុំ នេះជាវិធានការ ដែលយើងត្រូវចងចាំជានិច្ច។
មន្ត្រីជំនាញបន្តថា អ្នករកឃើញជំងឺកូវីដ-១៩ ខាងលើ ត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលចត្តាឡីស័កកម្រិត២ គុរុកោសល្យភូមិភាគ។
គិតត្រឹមម៉ោង ៥:០០នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងមានអ្នកឆ្លងសរុប ៣៧៣នាក់ ស្រី១៧២នាក់ ជាសះស្បើយ ២៣ នាក់ស្រី ៩ នាក់ ស្លាប់គ្មាន និងកំពុងសម្រាកព្យាបាល៣៥០នាក់ស្រី១៦៣នាក់៕
អត្ថបទ ៖ ងិនលីម
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ