Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង ត្រៀម​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទាំង​១០​សង្កាត់ នា​ថ្ងៃ​១២ កក្កដា ខាងមុខនេះ​

បានផុស

នៅ

​រដ្ឋបាលខេត្ត​កាលពី​ថ្ងៃទី៧ ខែ​កក្កដា ម្សិលមិញ​នេះ មានការ​រៀបចំ​ប្រជុំ​បន្ទាន់​មួយ ដែល​ក្នុងនោះ​មាន មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង រដ្ឋបាល​ក្រុង មេបញ្ជាការ​កងកម្លាំង ទាំង ៣ ប្រភេទ និង​ចៅសង្កាត់​ទាំង១០សង្កាត់ ដើម្បី​រៀបចំ​ត្រៀម​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ដល់​ពលរដ្ឋ​ ក្នុង​ក្រុង​បាត់ដំបង នា​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា នៅវេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី ៨ ខែកក្កដា​នេះ វ៉ាក់សាំង​កូ​វីដ​-១៩ និង​បញ្ជូន​មកដល់​ខេត្តបាត់ដំបង​ហើយ ដែលមាន​ចំនួន​ប្រមាណ ១០ ម៉ឺន​ដូ​ស និង​ត្រូវ​បែងចែក​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ទាំង ១០ សង្កាត់ ដោយ​កំណត់​ទីតាំង​សម្រាប់​ចាក់​មាន ៥ មណ្ឌល​គឺ ៖ ១.​វិទ្យាល័យ ក្តុល​ដូនទាវ សម្រាប់​ពលរដ្ឋ​មកពី សង្កាត់​ក្តុល​ដូនទាវ សង្កាត់​ស្លា​កែ​ត និង សង្កាត់​ចំការ​សំរោង ២.​អនុ​វ​ទ្យា​ល័យ វត្ត​ដំរី​ស ទទួល​ពលរដ្ឋ​មកពី សង្កាត់​ទួល​តា​ឯក និង សង្កាត់​អូរ​ចារ​. ៣. អនុវិទ្យាល័យ វត្ត​គរ សម្រាប់​ពលរដ្ឋ​មកពី សង្កាត់​វត្ត​គរ និង សង្កាត់​ស្វាយប៉ោ ៤. អនុវិទ្យាល័យ សោ​ហឺ សម្រាប់​ពលរដ្ឋ​មកពី សង្កាត់​ស្វាយប៉ោ សង្កាត់​ព្រែក​ព្រះស្តេច និង សង្កាត់​រតនៈ ៥. មន្ទីរពេទ្យបង្អែក​ខេត្ត សម្រាប់​ពលរដ្ឋ​ដែល​រស់នៅក្នុង​សង្កាត់​ស្វាយប៉ោ​ទាំងមូល ។ ការប្រជុំ​បន្ទាន់​នេះ​ដោយសារ​បច្ចុប្បន្ន​កំណើន​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត​កាន់​តែមាន​សន្ទុះ​កើនឡើង មិនមាន​ការថយចុះ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម