Connect with us

ព័ត៌មានជាតិ

អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញ​ក្ដីបារម្ភបន្ទាប់ពីយុវជនខ្មែរមួយចំនួន ឆាប់មានប្រតិកម្មរិះគន់តាមបណ្ដាញសង្គម​ហ្វេស​​ប៊ុក

បានផុស

នៅ

អ្នកឃ្លាំមើលបញ្ហាសង្គម បានបង្ហាញក្ដីបារម្ភបន្ទាប់ពីមានយុវជន និងមនុស្សពេញវ័យមួយចំនួន បញ្ចេញប្រតិកម្មរិះ​គន់​តាមអារម្មណ៍ ឬតាមការនឹកឃើញរបស់ខ្លួន នៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុកទៅលើបញ្ហាអ្វីមួយ ដោយពុំ​ទទួ​ល​​បានព័ត៌មានគ្រប់គ្រាន់នៅឡើយ។ 

ការបង្ហាញក្ដីបារម្ភនេះ គ្រាដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ជាពិសេសយុវជន បានបញ្ចេញប្រតិកម្ម​រិះគន់ ឬជេរប្រមាថភ្លាមៗទៅលើព័ត៌មាន ឬដំណឹងអ្វីមួយ ដោយពុំបានសិក្សាស្វែងយល់ ឬស្វែងព័ត៌មានបន្ថែមមុ​ន​ពេ​លរិះគន់នោះឡើយ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកលេងហ្វេសប៊ុក បានរិះគន់ទៅលើអាជ្ញាធរមាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ ដកហូតសត្វតោ១ក្បាលពីជនជាតិចិន ទៅព្រលែងនៅភ្នំតាម៉ៅ និងព័ត៌មានដែលថា ប្រទេសថៃសាងសង់អង្គរវត្តចម្លងពីប្រទេសកម្ពុជាជាដើម ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមបើកការរិះគន់ភ្លាមៗ ខណៈដែលមិន​ទាន់ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយ។   

យ៉ាងណាក៏ដោយលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម បានឲ្យដឹងថា ការរិះគន់គឺអាច​កើតឡើងស្ទើរតែគ្រប់មនុស្ស ដែលខ្លះជាលក្ខណៈបុគ្គល លក្ខណៈគ្រួសារ ស្ថាប័ន សហគមន៍ ឬប្រទេសមួយជា​ដើម តែងតែមានជំហររិះគន់ទៅលើបញ្ហាអ្វីមួយជារឿងធម្មតា។ លោកថា ការរិះគន់គឺមាន៣ប្រភេទ៖ ទី១.ការរិះគន់ ដើម្បីស្ថាបនា, ទី២. ការរិះគន់ដើម្បីឈ្នានីស ឬក៏បំផ្លាញអ្នកដទៃ, និងទី៣. ការរិះគន់ដើម្បីរិះគន់ ឬហៅថា ការរិះ​គន់​​តាមអារម្មណ៍ រិះគន់តាមការនឹកឃើញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងសំណួរថាតើ ហេតុអ្វីបានជាយុវជនយើងមួយចំនួន រិះគន់ទៅលើបញ្ហាអ្វីមួយ ដោយប្រញ៉ាប់ប្រញាល់ ឬហៅថា​ ការរិះគន់តាមអារម្មណ៍ ដែលពុំទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនោះ? លោកបណ្ឌិត ឈត ប៊ុន​ថង បានមានប្រសាសន៍ប្រាប់អ្នកកាសែតកម្ពុជាថ្មីថា បញ្ហានេះវាឆ្លុះបញ្ចាំងឲ្យ​ឃើញថា មនុស្សមួយចំនួននា​ពេល​បច្ចុប្បន្ននេះ រិះគន់ទៅលើបញ្ហាអ្វីមួយទៅតាមអារម្មណ៍ ឬតាមការនឹកឃើញ ដែលនេះបង្ហាញឲ្យឃើញថា យុវជន ក៏ដូចជាមនុស្សពេញវ័យមួយចំនួនដែរ គឺមិនមានជំនាញ មិនមានចំណេះ ឬក៏បទពិសោធន៍ខាងការរិះគន់នោះទេ។

អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានថ្លែងបន្តថា «ការរិះគន់ដូចខ្ញុំលើអញ្ចឹង​ វាអាចថា រិះគន់ទី១ ទី២​ ទី៣ហ្នឹង ច្រើ​ន​ចូលទី៣ហ្នឹង គឺរិះគន់ដើម្បីរិះគន់ រិះគន់តាមអារម្មណ៍ ឬការរិះគន់តាមការនឹកឃើញ នេះគឺជាការចំណុចមួយ គួរ​ឲ្យព្រួយបារម្ភណាស់ នៅពេលដែលមនុស្សមើលឃើញតែមួយជ្រុងតូច ឬក៏ព័ត៌មានប្រមូលបានមិនពេញលេញ ហើយក៏ចាប់ផ្ដើមរិះគន់….! ពេលរិះគន់បែបនេះ វាអាចធ្វើឲ្យទី១ ធ្វើឲ្យខ្លួនឯងហ្នឹងបាត់បង់តំលៃ នៅពេលដែល​ព័ត៌​មាន​ពេញលេញ ហេតុការណ៍ពេញលេញត្រូវបានបង្ហាញ វាត្រូវការរិះគន់របស់យើង វាអត់ត្រូវទាល់តែសោះ ហើយ​អត់ត្រូវវាធ្វើឲ្យមហាជន និងសង្គមគេមើលមកយើងថា យើងជាមនុស្សរាក់កំភែល ជាមនុស្សដែលអត់សូវយល់ដឹង​ជ្រៅ​ជ្រះ»។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងបន្ថែមថា នៅពេលមានការរិះគន់អ្វីមួយ ដោយពុំទទួលបានព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ អាចនឹងធ្វើឲ្យអ្នកដែលត្រូវបានគេរិះគន់នោះ រងការឈឺចាប់ រងភាពអាម៉ាស់ដោយសារតែគេរិះគន់ មិនបានត្រឹមត្រូវ។

ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង បានផ្ដល់អនុសាសន៍ពាក់ព័ន្ធនឹងការរិះគន់នេះថា «ជាទស្សនៈផ្ទាល់ខ្លួន​ទេ​កន្លងមក យើងឃើញថាមានមតិច្រើន ដែលខ្មែរយើងមានទស្សនវិទ្យាមួយថា “មើលឲ្យជាក់ ចាំញាក់ចិញ្ចើម” ហ្នឹងមានន័យថា មើលឲ្យជាក់សិនចាំញាក់ចិញ្ចើម ថាតើញាក់ចិញ្ចើម ក្នុងន័យថា ប្រសិនបើក្នុងន័យត្រង់ណា៎ យើង​ញាក់ទៅថាតើ គេចូលចិត្តយើងអត់? គេចង់រាប់អានយើងអត់? គេស្រលាញ់យើងអត់? ក្នុងន័យត្រង់អញ្ចឹងទៅ ប៉ុន្តែក្នុងន័យធៀបទៅ មានន័យថា ត្រូវតែប្រមូលព័ត៌មានឲ្យបានច្រើន ហើយព័ត៌មានហ្នឹងប្រភពឲ្យច្បាស់លាស់ ហើយ​ក្រោយទទួលបានព័ត៌មានគ្រប់គ្រាន់ហើយ វាត្រូវដឹងរបៀបនៃការវិភាគ ការវាយតំលៃ ការវិនិច្ឆ័យទិន្នន័យ ឬព័ត៌មាន ដែលយើងទទួលបានហ្នឹងមកទៀត បូកផ្សំនឹងបទពិសោធន៍អ្វីផ្សេងៗទៀត ចាំយើងធ្វើការសន្និដ្ឋានមួយ ហើយការសន្និដ្ឋានហ្នឹង ទោះបីជាយើងទទួលបានព័ត៌មានគ្រប់គ្រាន់ក៏ដោយ ប្រសិនបើយើងពុំចេះរបៀបវិភាគ វាយតំលៃព័ត៌មានហ្នឹង ក៏ការវាយតំលៃរបស់យើងមិនសូវត្រូវផង ចុះទម្រាំយើងមិនទទួលបានព័ត៌មានគ្រប់គ្រាន់ គ្រាន់តែមើលមួយជ្រុង ឬក៏លឺតែបន្តិចបន្ទួចហ្នឹង ហើយយើងសន្និដ្ឋាន នេះធ្វើឲ្យមានបញ្ហាច្រើនទៅដល់ខ្លួនគាត់ និងទៅដល់សង្គមវាច្របូកច្របល់»។

អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានលើកឡើងទៀតថា «អញ្ចឹងទេ សម្រាប់ខ្ញុំទេ ខ្ញុំថាទី១គាត់កុំប្រញ៉ា​ប់​ប្រញាល់ កុំរហ័សពេក ត្រូវប្រមូលព័ត៌មានហ្នឹងឲ្យគ្រប់ជ្រុង ឧបមាថាទាក់ទងនឹងរឿង ដូចលោកបានលើកឡើង ទាក់ទង​រឿងសាងសង់ប្រាសាទអញ្ចឹងទៅ ចឹងទី១ យើងស្ដាប់ចុះពីបងប្អូនយើង ពីមហាជនយើងថា គាត់បាន​ឃើ​ញអី​អញ្ចឹងទៅ ទី២ព័ត៌មានផ្លូវការវាគួរតែក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ឬក៏អាចថាដោយក្រសួងការបរទេស ចឹង​តាមខ្សែបណ្ដោយ ឬក៏ស្ថានទូត ស្ថានកុងស៊ុលយើង ដែលនៅប្រទេសថៃ ខេត្តនៅក្បែរហ្នឹងជាដើម ប្រមូលព័ត៌មា​ន​ឲ្យអស់ ចាំយើងប្រតិកម្ម»។

ទោះជាបែបណាក្ដីលោកបណ្ឌិត ឈត ប៊ុនថង បានជូនជាយោបល់ថា ប្រសិនបើនរណាម្នាក់ចង់រិះគន់ ឬប្រតិកម្ម​អ្វី​មួយភ្លាមៗ គឺអាចប្រតិកម្ម ឬរិះគន់ក្នុងន័យថា អាចបែបនេះ ឬអាចបែបនោះ ដោយមិនត្រូវលើកឡើង ជារបៀប​ចោ​ទ​ប្រកាន់នោះឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម