ព័ត៌មានជាតិ
ដកហូតអាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនក្នុងក្រុងដូនកែវ
មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាផ្ទះលក់ទំនិញ និងឱសថស្ថាន រកឃើញអាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ។
កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមផ្ទះលក់ទំនិញ និងឱសថស្ថាននៅផ្សារតាកែវ ស្ថិតក្នុងឃុំរការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីជំនាញបានធ្វើការដកហូតអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណ ៣កាន និង២៧ដប ស្មើនឹង ៩៦.៥០លីត្រ និងម្សៅកាហ្វេ ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៣កញ្ចប់ ស្មើនឹង ១.៥០ គីឡូក្រាម។
ដោយឡែក កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ក៏បានចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាគេហដ្ឋាន និងឱសថស្ថាន នៅក្រុងដូនកែវ ខេត្តតាកែវ ដកហូត អាល់កុលមានសារធាតុមេតាណុលប្រមាណ ១០៧.៥លីត្រ ក្រោយបានធ្វើតេស្តបឋម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន ឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ប្រមាណ ៥គីឡូក្រាម ម្សៅលាបកូនក្មេងហួសកាលបរិច្ឆេទនៃការប្រើប្រាស់ប្រមាណ ៥គីឡូក្រាម ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សន្តិសុខសង្គម៨ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ