Connect with us

ព័ត៌មានជាតិ

នគរបាល​ស្រុក​គិរីវង់​ បន្ត​ចុះបង្ក្រាបដំណាំ​កញ្ឆា​ក្នុងឃុំព្រះបាទជាន់ជុំ ចំនួន១២​ទីតាំង

បានផុស

នៅ

​នគរបាល​ស្រុក​គិរីវង់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទាំង ១២ ឆ្មក់​បង្ក្រាប​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខួច​លួច​ដាំ​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ប្រាប់​អោយដឹងថា ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការនគរបាល​ខេត្តតាកែវ នៅថ្ងៃ​ព្រហស្បតិ៍ ១៤​រោច​ ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧ និង​៣០​នាទី លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ​នគរបាល​ស្រុក​គិរីវង់ បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទាំង​១២ បាន​ឡើង​រុករក​កាប់​ដុតបំផ្លាញដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខួច​លួច​ដាំ​ខុសច្បាប់បានចំនួន១២​ទីតាំង និង​អាង​ស្តុ​ប​ទឹក០៧កន្លែង នៅ​ចំណុច ដុប​ដា​ដំរី​លេងភូមិសាស្ត្រ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ដែលមាន​ផ្ទៃដី​ប្រមាណ២៧៨១​ម៉ែត្រការ៉េ ។​

ចំពោះ​ករណីនេះ​ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់ ឬ អ្នក​ដាំ​ដំណាំ​កញ្ឆាដើម្បី​យកមក​ផ្តន្ទា​ទោស​តាមច្បាប់ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម