Connect with us

ព័ត៌មានជាតិ

​អ្នក​ធ្លាប់​ផ្ញើ​និង​ដក​ប្រាក់ នៅវី​ងយីហោបញ្ញា ​សូម​ទៅ​ធ្វើ​សំណាក​ ក្រោយ​ម្ចាស់ផ្ទះ​វិជ្ជមាន​កូ​វីដ១៩

បានផុស

នៅ

អ្នក​ដែល​បាន​ទៅ​ទទួល​សេវាកម្ម ផ្ញើ​និង​ដក​ប្រាក់ នៅវី​ងមួយ​កន្លែងឈ្មោះ​​(​បញ្ញា​)​ ដែល​ស្ថិត​ក្នុង​ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹងមានជ័យ​ទី​២ សូម​មក​ធ្វើ​តេស្ត​សំណាក ក្រោយ​ម្ចាស់​ទី​តាំងវីង​នេះ វិជ្ជមាន​កូវីដ​១៩ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ បាន​ប្រាប់​កម្ពុ​ជាថ្មី​នា​រសៀល​ថ្ងៃ​ទី​៨​ ខែកក្កដា​នេះ​ថា ខ​ណៈ​នេះ​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ សូម​ប្រកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ចេញចូល​ដក​និង​ផ្ញើ​ប្រា​ក់​នៅ​ទីតាំង​ប្តូ​រប្រាក់​វី​ង​(​បញ្ញា​)​ ដែល​ស្ថិត​ក្នុង​ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​ត្រូវ​ទៅ​ពិនិត្យ​សំណាក​បន្ទាប់ពី​ម្ចាស់​ទីតាំង​ខាងលើ​ពីរ​នាក់​ប្តី​ប្រពន្ធ ​វិជ្ជមាន​កូ​វីដ​១៩​ និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​។

​លោក សេង វ៉ាន់​ថា បាន​បញ្ជាក់​ទៀតថា​ កាលពី​យប់​ថ្ងៃ​ទី​៧​ ខែកក្កដា​ ម្សិលមិញ​នេះ ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​ចុះ​មក​យក​អ្នកជំងឺ​ពីរ​នាក់ប្ដី​ប្រពន្ធ ​ដែល​ប្តីមាន​ឈ្មោះ ម៉ៅ វឹង ជា​ម្ចាស់ផ្ទះ​ផ្ញើ​ប្រាក់​វី​ង​នាំ​យក​ទៅ​ព្យាបាល​ ដោយ​ក្នុង​នោះ​មាន​មនុស្ស​ពាក់ព័ន្ធ​១២​នាក់​ រក​ឃើញ​៣​នាក់ ​ហើយ​នៅសល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​អ្នកដំណើរ​ជាច្រើន​បាន​មក​ផ្តល់​សេវា​នៅ​ទីតាំង​នេះ​យ៉ាង​ច្រើន​ ហើយ​មិនទាន់​មក​យក​សំណាក​នៅឡើយ​។

​ជា​សំណូមពរ​របស់​អាជ្ញាធរ ​គឺ​សុំ​ឲ្យ​បងប្អូន​អ្នក​ពាក់ព័ន្ធ​ឬ​មាន​អាការៈ​ប្លែក​ក្នុង​ខ្លួនក្រោយ​បាន​ទៅ​ទី​តាំង​វីដ​នោះ​ សូមមេត្តា​ឲ្យ​គ្រូពេទ្យ​មក​យក​សំណាក​ស្ថិតនៅ​ព្រះ​វិហា​យេស៊ូ​វ មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹងមានជ័យ​២ ​ខណ្ឌមានជ័យ ​ឲ្យ​ទាន់​ពេល​វេលា​កុំ​គេចវេះ​ឲ្យ​សោះ៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម