Connect with us

ព័ត៌មានជាតិ

​អាជីវករ​២៣នាក់ ក្នុងចំណោម២១០នាក់ វិជ្ជមាន​កូវីដ​១៩ អាជ្ញាធរ​សម្រេច​បិទ​ផ្លូវ​មុខ​ផ្សារ​ និង​​ក្នុង​បរិវេណ​ផ្សារឆ្នាំង​

បានផុស

នៅ

​បន្ទាប់ពី​រក​ឃើញ​អាជីវករ​លក់​មាស​ក្នុង​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ម្នាក់​វិជ្ជមាន​កូ​វីដ​១៩ កាលពី​រសៀល​ថ្ងៃ​ទី៧​ម្សិល​មិញ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ​ខេត្ត​បាន​ចុះ​យក​សំណាក​លើ​អាជីវករ​ក្នុង​ផ្សារឆ្នាំង គឺ​លទ្ធផល​បណ្ដោះអាសន្ន រយៈពេល​មួយ​ព្រឹក​នេះ​ រក​ឃើញ​អ្នក​វិជ្ជមាន​ជាង២៣នាក់ ក្នុង​ចំណោម​២១០នាក់ ដែល​តួលេខ​នេះ​បញ្ជាក់​ថា ​ជា​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ការចុះ​យក​សំណាកលើ​អាជីវ​ករ​ផ្សារឆ្នាំង​នេះ ​គេ​សង្កេតឃើញ វត្តមាន ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត និង លោកជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​អញ្ជើញ​ចូលរួម​ពិនិត្យមើល​សកម្ម​ភាព​នេះ​ផងដែរ។​

​ក្រុមគ្រូពេទ្យ​អ្នក​យក​សំណាក​ បាន​ឲ្យ​ដឹង​ថា​ជា​លទ្ធផល​បណ្ដោះអាសន្ន​តាម​ការ​ធ្វើ​តេស្តរហ័ស រយៈពេល​មួយ​ព្រឹក​ថ្ងៃ​ទី៨​នេះ លើ​អាជីវករ​ផ្សារឆ្នាំង ចំនួន២១០នាក់ ឃើញ​វិជ្ជមា​ កូ​វីដ១៩ ចំនួន ២៣នាក់ ហើយ​អាជីវក​រ​វិជ្ជមានកូ​វីដ១៩ទាំងនោះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល ស្រុក​បរិបូណ៌។ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​កក្កដា​នេះដែរ ក្រុមគ្រូពេទ្យ​ថា នឹង​បោះ​ទីតាំងនៅ​សួនច្បារ​ក​ង្រី មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​យក​សំណាក លើ​អាជីវក​រ ដែល​នៅ​សេសសល់ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ដែល​សង្ស័យ​ថា អាច​ឆ្លង​កូ​វី​ដ១៩ ក៏​អាច​យក​សំណាក់នៅ​សួនច្បារ​នា​ងក​ង្រី​បាន​ដែរ។​

​ជាមួយគ្នានេះ​ដែរ ក្នុង​ផ្សារឆ្នាំង ត្រូវ​បាន​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ចេញ​លិខិត​ជូនដំណឹង​ស្ដីពី​ការបិទជា​បណ្ដោះអាសន្ន ក្នុង​បរិវេណ​ផ្សារឆ្នាំង​ និង​ផ្លូវ​មុខ​ផ្សារឆ្នាំង ចាប់ពី​ចំណុច​ផ្លូវ​លេខ ៤០ទំនប់​បារាំង​រហូតដល់ កាច់ជ្រុង​របង​វត្ត​យាយ​ទេព​ផង​ដែរ ៕

​អត្ថបទ៖ ឈៀង​ ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម