Connect with us

ព័ត៌មានជាតិ

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ទទួលបាន​ការឧបត្ថម្ភ ជា​ថវិកា និង​សម្ភារៈ បន្ថែមទៀត ដើម្បី​រួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ដោយមើលឃើញ​ពី​ការ​ខំ​ប្រឹង​ប្រែងរបស់​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត TYDA ក្នុង​ការ​ជួយ​អ្នកជំងឺ​កូវីដ​១៩ ត្រូវ​បានសប្បុរសជន​​ចូលរួម​ជួយឧបត្ថម្ភជា ថវិកា និងសម្ភារៈជាច្រើន​ ដើម្បី​រួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩។

ការឧបត្ថម្ភ​នេះ​រួមមាន​៖ ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ឧបត្ថម្ភ​ទឹក​សុទ្ធ​ចំនួន​៣០០០​កេស សមាគម​ស្បែកជើង​កម្ពុជា ឧបត្ថម្ភ​អាវ PPE Level ៣ ចំនួន ២,០០០ អាវ PPE Level២ ចំនួន​២,០០០ ម៉ាស​ចំនួន​២៥,០០០ ម៉ាស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត Britisth Columbia ប្រទេស​កាណាដា និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណៈបក្ស​ប្រជាជន​កម្ពុជា​ប្រចាំខេត្ត Britist Columbia និង​ខេត្ត Alerta នៃ​ប្រទេស​កាណាដា ឧបត្ថម្ភ អាល់កុល​១៥០០​លីត្រ ជែ​ល​លាងដៃ​ចំណុះ​៦០ ម​ម ចំនួន​៦០០​ដប ជែ​ល​លាងដៃ​ចំណុះ​២៩​ម​ម ចំនួន​៤០០​ដប ឱ​ថស Tylenol ចំនួន ៧០​ប្រអប់ និង​៣១​ដប ឱ​ថស Aspirin ចំនួន​៣៣​ប្រអប់ ឱ​ថស Advil ចំនួន​៥១​ប្រអប់​។​

​លោក វណ្ណឌី សុ​វិទូ​រ្យ៍ និង​ភរិយា​ឧបត្ថម្ភ​ថវិកា​១០០​ដុល្លា ក្រុមហ៊ុន វី​.​ស៊ី​.​អេ​.​ធី ប្រឹ​ហ្វេ​សិ​នណល ខន​សាល់​ធេ​ន ឯ​.​ក (V.C.A.T Professional Consultant Co., Ltd)” ឧបត្ថម្ភ​ថវិកា​២០០​ដុល្លា លោក ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ និង លោកជំទាវ​ឧបត្ថម្ភ​ទឹក​សុទ្ធ​ចំនួន​២០០០​កេស Mr. Zhang Jian, Chairman of RECTITUDE SAFETY EQUIPMENT CO.,LTD Genose C19 Machine ចំនួន​១​គ្រឿង លោក​វេជ្ជបណ្ឌិត សែម រតនា (​នាយក​គ្លីនិក DR Professional) ១០០០០០០​រៀល លោក អ៊ី សុខ​វេ​ង​ឧបត្ថម្ភ​ថវិកា​១០០​ដុល្លា ឯកឧត្តម ចាយ បូ​រិ​ន និង​លោកជំទាវ ឧបត្ថម្ភ​អាវ​ភ្លៀង​ចំនួន ១,០០០ អាវ និង​ក្រុម​កង់​ចម្រុះ​ស្ម័គ្រចិត្ត​ឧបត្ថម្ភ​ថវិកា​១៥០​ដុល្លា​។​

​ការចូលរួម​នេះ គឺជា​ទឹកចិត្ត និង​សប្បុរសធម៌​ជួយ​គ្នា​នៅក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណ​:​ពេលបច្ចុប្បន្ន​ដែល​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ ដែល​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​។​

​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ​(TYDA) តាម រយៈ​ការឧបត្ថម្ភ​ថវិកា សម្ភារៈ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សមាគម​បំពេញបេសកកម្ម​មនុស្ស​ធម៌​សម្រាប់​ជាតិ និង​មាតុភូមិ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ខណ​:​ដែល​ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​ចំនួន​ច្រើន មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ភេសជ្ជ​: អាហារ និង​សម្ភារៈ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យ​វជន​សម្តេច​តេ​ជោ (TYDA) ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កន្លងមក​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម