Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​មួយ​ថ្ងៃ​បន្ត​រកឃើញអ្នក​ឆ្លង​ថ្មី ២០០ ទៅ ៣០០ នាក់

បានផុស

នៅ

អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួន ស្រេង​បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុង​មួយ​ថ្ងៃ​រាជធានីភ្នំពេញ​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចន្លោះ​ពី ២០០ ទៅ ៣០០ នាក់។

ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅរាជធានី​ភ្នំពេញកាលពីម្សិលមិញនេះ លោកក៏​កត់សម្គាល់​ករណី​រកឃើញ​អ្នក​ឆ្លង​ថ្មី​កើត​មាន​លើ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​លោក​បាន​ថ្លែងបញ្ជាក់​​ថា ករណី​ឆ្លង​លើ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ មិន​មាន​អាការៈធ្ងន់ធ្ងរ​ ដោយសារ​សុខភាព​ជនរងគ្រោះ​នៅ​តែ​រឹងមាំ ហើយ​វ៉ាក់សាំង​​មានប្រតិកម្ម​តបត​ជាមួយ​វីរុស​កូ​វីដ​-១៩ ហើយការ​ព្យាបាល​មាន​ប្រសិទ្ធភាពខ្ពស់​​ប្រើ​ពេល​ត្រឹម ៧ទៅ៩​ថ្ងៃ ជា​សះស្បើយឡើងវិញ។ 

លោកអភិបាលក្រុង​បាន​ហៅ​យុទ្ធនាការ​បញ្ចប់ការ​ចាក់វ​៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ​ជា​ជោគជ័យ ខណៈ​មាន​ពលរដ្ឋ​អាយុ​ពី ១៨ ឆ្នាំ ចំនួន ១,៧​លាន​នាក់​​បាន​ទទួលការ​​ចាក់​​វ៉ាក់សាំង​រួច​ស្មើ ៩៩ភាគរយ​ក្នុង​ចំណោមពលរដ្ឋនៅ​រាជធានី​ភ្នំពេញ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បានឲ្យ​ដឹង​ដែរ​ថា ក្រោយ​បញ្ចប់យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ ក្រុមគ្រូពេទ្យនឹងបន្តសកម្មភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗទៀត ក្នុងនោះ​មាន ខេត្តកណ្ដាល​, ព្រះសីហនុ​, កំពង់ស្ពឺ​, តាកែវ​, បៃ​លិ​ន​, កោះកុង​, កំពង់ចាម​, ស្វាយរៀង​, កំពង់ឆ្នាំង​, ត្បូងឃ្មុំ​, បន្ទាយមានជ័យ​, បាត់ដំបង​, សៀមរាប និង​ខេត្តព្រៃវែង​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម