Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង៦០នាក់ និងប៉ះពាល់ផ្ទះសម្បែងជាង៥ពាន់​ខ្នង​ក្នុង​ឆមាស​ទី​១​នេះ​

បានផុស

នៅ

​នៅក្នុងឆមាស​ទី​១​ ឆ្នាំ​២០២១​នេះ​ គ្រោះធម្មជាតិ​ដោយ​បាតុភូត​ខ្យល់​កន្ត្រាក់បានកើត​ឡើង​ជិត​១៤០​លើក​បណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជាង​៦០​នាក់​ និង​ខូចខាត​ផ្ទះសម្បែង​ជាង​៥​ពាន់​ខ្នង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យដឹងថា ​៦ខែ​ឆ្នាំ​២០២១​នេះ​បាតុភូត​ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ចំនួន​១៣៨​លើក បណ្តាលឱ្យ​រលំ​ផ្ទះ​ចំនួន​៦០០​ខ្នង របើក​ដំបូលផ្ទះ​៤៥៦៥​ខ្នង របើក​សាលារៀន​៣១​ខ្នង ប៉ះពាល់​តូប​ផ្សារ​១០០​តូប ប៉ះពាល់​អគារ​រដ្ឋបាល​១៧​កន្លែង ស្លាប់​មនុស្ស​៥​នាក់​និង​របួស​៥៦​នាក់​។​

យោងតាម​របាយការណ៍​ដដែល​បាន​បន្តទៀតថា តួ​លេខនេះ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​៦​ខែ​ដូចគ្នា​ឆ្នាំ​២០២០​កន្លងទៅឃើញ​ថា ​មានការ​ថយចុះ​ខណៈ​៦​ខែ​ឆ្នាំមុន​មាន​បាតុភូត​ខ្យល់​កន្ត្រាក់​កើត​ឡើង​ចំនួន​១៥៥​លើក​បណ្តាលឱ្យ​រលំ​ផ្ទះ​ចំនួន​៧១១​ខ្នង របើក​ដំ​បូល​ផ្ទះ​ចំនួន​៤៥០៥​ខ្នង របើក​ដំបូល​សាលារៀន​២៤​ខ្នង ប៉ះពាល់អគារ​រដ្ឋបាល​ចំនួន​២៤​ខ្នង ស្លាប់​មនុស្ស​៤​នាក់​និង​របួស​៤៣​នាក់​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម