Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរបុណ្យ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២១

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានបង្ហោះសារអបអរសាទរបុណ្យ«រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២១ និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «បុណ្យ​«​រុក្ខទិវា​»​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់ ព្រះ​បរម​រតន​កោ​ដ ព្រះ​មហា​វីរក្សត្រ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើង​វិញ និង​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជា​ពិសេស ដើម្បី​បណ្តុះ​គំនិត​ថែរក្សា ការពារ និង​គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​»​។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវថា «សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ចូលរួម​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ នឹង​ចូលរួម​ដាំ​ដុះ កូន​ឈើ​ ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​ ឲ្យ​បាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍ ដល់​ការ​រស់នៅ​របស់​ខ្លូ​ន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ជា​ច្រើន​ផង​​ ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ​នៅ​គ្រប់​ជំនាន់»​៕ (ដោយ៖ឃួន សុភ័ក្រ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម