ជាប់ទោសអស់មួយជីវិត ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ពាក់ព័ន្ធគ្រឿងញៀនឆ្លងប្រទេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជាប់ទោសអស់មួយជីវិត ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ពាក់ព័ន្ធគ្រឿងញៀនឆ្លងប្រទេស

បានផុស

នៅ

​តាម​សេចក្ដី​រាយ​ការ​នៅ​ព្រឹក​ថ្ងៃទី០៩​ ខែ​កក្ដ​ដា ឆ្នាំ២០២១​នេះ បាន​ឲ្យ​ដឹងថា តុលាការ​បាន​ជំនុំជម្រះ​លើ​បណ្តឹង សារទុក្ខ​របស់​បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់ ដែល​ត្រូវបាន​តុលាការ​កម្ពុជា កាត់ទោស និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជិត០១​គី​ទ្បូ​ក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ចៅក្រម សឹង្ហ បញ្ញា​វុ​ឌ្ឍ បាន​ថ្លែងថា ជនជាប់ចោទ ឈ្មោះ Blingnaut Chan ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​អាហ្វ្រិក​ខាងត្បូង ជាប់ចោទ​ពីបទ “​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​” តាម​បញ្ញត្តិ​មាត្រា ៤០ នៃ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា​។ ជនជាប់ចោទ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ​២០១៨ កាត់ទោស​ដាក់ពន្ធនាគារ កំណត់ អស់​មួយជីវិត និង ពិន័យ​ជា​ប្រាក់ ចំនួន៤០លាន​រៀល សម្រាប់​ដាក់ចូល​ក្នុង​ថវិកាជាតិ​។​

​លោក​ចៅក្រម បញ្ញា​វុ​ឌ្ឍ បាន​ថ្លែងថា ជន​ជាប់ចោទ Blingnaut Chan បាន​ប្តឹង​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​កាត់ទោស​រូប​គាត់​អស់​មួយ​ជីវិត​ទៅ​សាលា​ឧទ្ធរណ៍ តែ​តុលាការ​ឧទ្ធរណ៍​បាន​តម្កល់​ទោស​របស់​គាត់​នៅ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០​។ គាត់​ក៏ បន្ត​បណ្តឹង​សារទុក្ខ​ទៅកាន់​តុលាការ​កំពូល​។

​ជនជាប់ចោទ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅក្នុង​ចំណុច​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់ពី​គាត់​បានធ្វើ​ដំណើរ តាមផ្លូវ​ហោះហើរ ពី​ប្រទេស​ប្រេ​ស៊ី​ល មក​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ថ្នាំញៀន ប្រភេទ​កូកាអ៊ីន ចំនួន​ជិត​០១ គីឡូក្រាម ដែល​លាក់​ទុក​នៅក្នុង​វ៉ាលីស៍​ដា​ក់​ខោអាវ​របស់​គាត់​។

​នា​ពេល​សវនាការ​, ជនជាប់ចោទ​ឈ្មោះ Blingnaut Chan បាន​ទទួល​សារភាព អំពី​កំហុស និង បាន​សំណូមពរ​ឲ្យ​តុលាការ​កំពូល​មេត្តា បន្ធូរ​បន្ថយ​ទោស​គាត់​ឲ្យ​បាន​តិច​ ដើម្បី​គាត់​ឆាប់​វិលត្រឡប់​ទៅ​ជួបជុំ​គ្រួសារ គាត់នៅឯ​ស្រុកកំណើត​វិញ​។ សំណុំ​រឿងនេះ​ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា លើ​សំណុំ​រឿងក្តី​នេះ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២​០២១​ខាងមុខ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services