Connect with us

ព័ត៌មានជាតិ

មានសង្ឃឹមហើយ! ក្រុមហ៊ុនជប៉ុន Yamato Green ចាប់ដៃគូជាមួយកម្ពុជាអភិវឌ្ឍលើផលិត​កម្មបន្លែ

បានផុស

នៅ

កម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី ៨ ខែកក្កដា បានឯកភាពចុះហត្ថលេខាលើអនុស្សរណ:​នៃការយោគ​យល់​គ្នា (MOU) ស្តីពី “ភាពជាដៃគូ​លើការអ​ភិវឌ្ឍ​ខ្សែច្រវាក់តម្លៃផលិតកម្ម បន្លែ” រវាងក្រុមហ៊ុន Yamato Green Co., Ltd ជាមួយ​សម្ព័ន្ធសហគមន៍​កសិកម្ម​កម្ពុជា (CACA) ក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃ​ស្ថាន​ទូតជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ការីមម៉ាតា អាស៊ូស៊ី (KARIMATA ATSUHI ) ឧបទូតនៃ​ស្ថាន​ទូតជប៉ុន បានថ្លែងថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដែលមាន លក្ខខណ្ឌអំណោយផល បញ្ហាប្រឈម ខ្សែច្រវាក់តម្លៃបន្ថែមបន្លែ និងម្ហូបអាហារ ទីផ្សារ ឱកាសការងារ ប្រាក់ចំណូល ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជប៉ុនសមស្រប។

កត្តាទាំងអស់នេះ ភាគីទាំងពីរនឹងយកទៅអនុវត្តប្រកបដោយបរិយាកាសសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់​ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពក្នុងភាព​ជាដៃគូលើការ​អភិវឌ្ឍ​ខ្សែច្រវាក់តម្លៃផលិតកម្មបន្លែនៅកម្ពុជាឱ្យទទួលបានជោគជ័យ និងជាពិសេសផ្តល់​ប្រយោ​ជន៍​ដោយត្រង់ដល់ប្រជាកសិករ អ្នកផលិត សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន។

កាលពីពេលកន្លងទៅថ្មីៗនេះក្រុមហ៊ុនជប៉ុន Yamato Green បានលើកឡើងពីការអភិវឌ្ឍបង្កើនផលិតភាពផលិតកម្ម និងការនាំចេញតាសក់ផ្អែមនិងផ្លែប៊ឺ ដែលសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត អាកាសធាតុស្រុកខ្មែរ លក្ខខណ្ឌអំណោយផល និងសេចក្តីត្រូវការទីផ្សារជប៉ុន។

រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាននិងកំពុងបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងការវិនិយោគលើគ្រប់វិស័យ និងជាពិ​សេសវិស័យកសិកម្ម បើទោះបីពិភពលោក ក៏ដូចកម្ពុជាដែរកំពុងជួបបញ្ហាជំងឺឆ្លងកូវីដ-១៩។

ក្រុមហ៊ុនជប៉ុន Yamato Green បានចាប់ដៃគូជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្នុងបំណង​ពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានៅថ្ងៃអនាគត។

ខ្លឹមសារ MOU នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វាប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោជន៍​ឲ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់ តម្លៃផលិត​កម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ និងនវានុវត្តន៍ និងជាពិសេសការអនុវត្ត MOU នេះ ពិតជានឹងចូលរួមចំណែក​អនុវត្ត​ផែន​ការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឲ្យ​កាន់តែល្អប្រសើរ មិនតែប៉ុណ្ណោះ MOU នេះពិតជាចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុងនិងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូល។

សូមជម្រាបថា ក្រុមហ៊ុន Yamato Green Co., Ltd កំពុងចូលរួមអភិវឌ្ឍន៍វិស័យដំណាំបន្លែ តាមរយៈ​ការដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយប្រើប្រាស់បច្ចេកទេសកសិកម្ម​ទំនើបរបស់ជប៉ុន។

ក្រុមហ៊ុនបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការអភិវឌ្ឍ​ខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម