Connect with us

ព័ត៌មានជាតិ

លោក ថឹង បូរិន៖ ដើម្បីធ្វើឲ្យធនធានជលផល កាន់តែសម្បូរបែប ចាំបាច់ត្រូវពង្រឹងការគ្រប់គ្រង ថែរក្សា និងអភិរក្សជីវៈ​ចម្រុះ

បានផុស

នៅ

(កែប)៖ ដើម្បីធ្វើឲ្យធនធានជលផល កាន់តែសម្បូរបែប ចាំបាច់យើងត្រូវពង្រឹង ការគ្រប់គ្រង ថែរក្សា និងអភិរក្សជីវៈ​ចម្រុះ ដែលមាននៅក្នុងទឹកឲ្យកាន់តែមាននិរន្តរភាព។ នេះបើយោងតាមការលើកឡើងពីលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកែប នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

លោក ថឹង បូរិន បានលើកឡើងបន្តថា ជារួមដោយមានការគាំទ្រពីរដ្ឋបាលខេត្តកែប និងដោយមានកិច្ចចូលរួម​ពី​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសការសហការរវាងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងនោះក៏មានការសហការ ពីប្រជានេសាទផងដែរ ទើបធនធានធម្មជាតិទាំងអស់បានស្ថិតស្ថេរគង់វង្ស។ លោកបានបន្តថា ទាក់ទងនឹងកិច្ចការពារ គ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានជលផលនៅក្នុងខេត្តកែប បើទោះជាមានភាពលំបាកយ៉ាងណា តែយើងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងវិស័យជលផលលោក គុជ វីរៈ នាយខណ្ឌជលផលខេត្តកែប បានឲ្យដឹងដែរថា ដើម្បីគ្រប់គ្រងធនធានជល​ផលឲ្យបានកាន់តែប្រសើរ គប្បីមានការពង្រឹង និងការគ្រប់គ្រងតាមរយៈសហគមន៍នេសាទ  ដោយបច្ចុប្បន្នសហគមន៍នេសាទក្នុងខេត្តកែបមានចំនួន៥ ដូចជា៖ សហគមន៍អូរក្រសារ,សហគមន៍កំពង់ត្រឡាច,សហគមន៍ភូមិថ្មី,សហគមន៍​កែប,និងសហគមន៍អង្កោល។

លោក គុជ វីរៈ បានឲ្យដឹងទៀតថា ក្រៅពីនោះយើង ក៏មានការពង្រឹងធនធាន គឺការពង្រឹងធនាគារក្តាមនៅតាមសហ​គ​មន៍នេសាទនីមួយៗ។ ក្រៅពីនោះខេត្តកែប ក៏មានបង្កើតវារីវប្បកម្ម ដូចជា៖ ការចិញ្ចឹមត្រី, ជាដើមកង្កែប។ ដោយ​ឡែកចំពោះការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ក៏បានទាន់ពេលវេលាផងដែរ។

លោកបន្តថា កន្លងមកខេត្តកែប បានបង្កើតនូវតំបន់គ្រប់គ្រងជលផលសមុទ្រ ត្រង់ចំណុចប្រជុំកោះពោធិ៍ និងកោះទន្សាយ ដែលមានផ្ទៃដីជាង១ម៉ឺន១ពាន់ហិកតា ដែលហៅកាត់ថា(MFMA) ហើយការរៀបចំនិងបង្កើតឡើងនេះ។  ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកែប ដោយការជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ដែលមានខណ្ឌរដ្ឋបាលជលផលជាអ្នកអនុវត្ត និងរៀបចំ។

លោកបានបញ្ជាក់ផងដែរថា ទាក់ទងនឹងការការពារថែរក្សា គ្រប់គ្រងធនធានក្តាមសេះ កន្លងមកយើងបានបង្កើតដែនជម្រកសុវត្ថិភាព នៅតបន់គ្រប់គ្រងជលផលសមុទ្រមួយកន្លែង នៅប្រជុំកោះពោធិ៍ និងការបង្កើតធានាគារក្តាមចំនួន៤កន្លែង តាមសហគមន៍នេសាទផងដែរ។

លោក ចក់  ស៊ីនាថ នាយផ្នែលជលផលខេត្តកែប បានបញ្ជាក់ដែរថា ជាការពិតណាស់ដើម្បីធ្វើឲ្យធនធានធម្មជាតិទាំងអស់ ជាពិសេសធនធានជលផលសម្បូរបែប គប្បីត្រូវការចូលរួមការពារ ថែរក្សា និងអភិរក្សទាំងអស់គ្នា ពិសេសការចូលរួមពីសហគមន៍នីមួយៗ។ លោកបានសង្កត់ធ្ងន់ផងដែរថា បើទោះជាកន្លងមកតំបន់ខ្លះមានបទល្មើសលួចកាប់ឆ្ការព្រៃ ឬបទល្មើសនេសាទខុសច្បាប់។ ប៉ុន្តែក្នុងនាមផ្នែកជំនាញ លោកនៅតែបន្តអប់រំណែនាំដល់ពួកគាត់កុំឲ្យប្រព្រឹត្តទង្វើបែបនេះតទៅទៀត ព្រោះករណីនេះនឹងបានបំផ្លាញនូវធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ៕ (ដោយ)៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣២ វិនាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៤ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥២ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម