Connect with us

ព័ត៌មានជាតិ

ប៉ូលិសបំបែកសំណុំរឿង​​ឃាត​កម្ម លាក់បាំងសាកសព តន្ត្រីករម្នាក់​នៅកំពង់ឆ្នាំង ១០ ថ្ងៃក្រោយកើតហេតុ

បានផុស

នៅ

នៅថ្ងៃទី ៩ ខែកក្កដានេះ សមត្ថកិច្ចបានបង្ហាញខ្លួនបុរសជនសង្ស័យជាឃាតក សម្លាប់បុរសម្នាក់ ហើយយកសពច្រកការ៉ុងយកទៅបោះចោលក្នុងទឹកព្រែក។

លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា នេះបានឲ្យដឹងថា ទាក់ទងនឹងការបាត់ខ្លួនរបស់បុរសឈ្មោះ ចាន់ គៀន អាយុ ៥០ ឆ្នាំ រស់នៅភូមិឧទ្ទម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំងមានមុខរបរជាប្រធានក្រុមតន្ត្រីសម័យ ដែលបានបាត់ ខ្លួនកាលពីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០២១ គឺជារឿងឃាតកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកជនដៃដល់ជាឃាតកពាក់ព័ន្ធក្នុងរឿងនេះឈ្មោះ ឈុន ឌី នឿនអាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង មុខរបរជាអ្នករត់តុនៅហាងខារ៉ាអូខេមួយកន្លែងក្នុងភូមិស្រែព្រីង សង្កាត់ឆ្នាំងកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ជនដៃដល់ជាឃាតករនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ០៧ខែកក្កដាឆ្នាំ ២០២១ នៅក្នុងទីក្រុងភ្នំពេញ។

លោកស្នងការរង បានបញ្ជាក់ឲ្យដឹងថាតាមចម្លើយសារភាពរបស់ជនដៃដល់ឆ្លើយថា នៅយប់ថ្ងៃទី ២៧ឈានចូល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ និងបុរសរងគ្រោះបានរួមដំណេកជាមួយគ្នា (ភេទដូចគ្នា) នៅក្នុងផ្ទះសំណាក់មួយកន្លែងដែលមានវាំងននបាំងពីមុខបន្ទប់ នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ហើយបុរសជនរងគ្រោះបានគាំងបេះដូងស្លាប់ ពេលរួមដំណេកជាមួយគ្នានៅវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី ២៨ ខែមិថុនា។

ចំពោះដំណើររឿងមូលហេតុពិតប្រាកដឃាតកបានសម្លាប់រួចច្រកការ៉ុងយកសពទៅបោះចោលនៅក្នុងព្រែកសំរោង ហូរចូលទៅទន្លេ ជាង១០ថ្ងៃហើយ ពេលនេះមិនទាន់រកសាសពឃើញនោះទេ។

បន្ទាប់មកជនដៃដល់បានលើកសពបុរសរងគ្រោះដាក់លើរថយន្តម៉ាក Toyota តាកូម៉ា បើកទៅទីក្រុងភ្នំពេញ។ ប៉ុន្តែទៅដល់ផ្សារឧត្តុង្គក៏បានទិញការ៉ុង៥ នឹងខ្សែរួចក៏បានបើករថយន្តទៅជិតភ្នំឧដុង្គ ហើយឈប់កន្លែងស្ងាត់ យកសពច្រកការ៉ុងរួចបើករថយន្តទៅផ្ទះសំណាក់ក្នុងក្រុងភ្នំពេញ។

លុះដល់ម៉ោង ២០ យប់ថ្ងៃទី ២៨ ថ្ងៃដដែល បានបើករថយន្តដឹកសពយកទៅទម្លាក់ចោលក្នុងព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាលរួចបើករថយន្តមកសម្រាកផ្ទះសំណាក់នៅទីក្រុងភ្នំពេញវិញ។

ព្រឹកឡើងថ្ងៃទី ២៩ បានដោះយកស្លាក​លេខ​រថយន្តច្រកការ៉ុងជិះម៉ូតូកង់បីទៅបោះចោលនៅក្នុងទឹកទន្លេ។ ហើយយករថយន្តទៅលក់ឲ្យគេក្នុងតម្លៃ ៥ ៧០០​ដុល្លារ ដោយប្រាប់គេថាជាឡានអត់ពន្ធយកពីមកប្រទេសវៀតណាម។ ហើយគេបានសម្រាកលាក់ខ្លួនតាមផ្ទះសំណាក់នៅក្នុងទីក្រុងភ្នំពេញ។

ដោយឡែកបុរសពីរនាក់ជាអ្នកទិញរថយន្តក្រោយពីទិញរថយន្តបានមកក៏ទៅសុំធ្វើផ្លាកលេខ នៅរាជធា នីភ្នំពេញ ហើយពេលគេឆែកលេខតួលេខម៉ាស៊ីនទៅ គេប្រាប់ថារថយន្តនេះមានស្លាកលេខហើយ មិនមែនអត់នោះទេ។

ស្របពេលនោះដែរក៏បានឃើញក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានគេបង្ហោះបាត់ឪពុកបាត់រថយន្តទើបបុរសអ្នកទិញរថយន្តនោះបានមកសហការជាមួយសមត្ថកិច្ចនគរ បាលខេត្តកំពង់ឆ្នាំង និងបានរាយការណ៍អំពីអត្តសញ្ញាណនៃអ្នកលក់រថយន្តនេះ ទើបសមត្ថកិច្ចមានតម្រុយតាមដានជនដៃដល់រហូតដល់ចាប់ខ្លួនបានតែម្តង។

លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន បានបញ្ជាក់ឱ្យដឹងថា ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងចោទប្រកាន់​ពី​បទ ឃាតកម្មលាក់បាំងវត្ថុតាង (សាកសព) តាមមាត្រា ១៩៩ និង មាត្រា ៥៣៥ នៃក្រមព្រហ្មទណ្ឌ ដើម្បីបញ្ជូនខ្លួនជនដៃដល់ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា៥៨ នាទី មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព៥៨ នាទី មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម