Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ទទួលស្បៀងអាហារពីក្រុមហ៊ុន LIXIN GROUP ក្នុងយុទ្ធនាការប្រឆាំងជំងឺរាត្បាតកូវីដ-១៩

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញទទួលអង្ករចំនួន១០តោន និងមី២០កេសធំ ពីលោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP នៅទីស្តីការក្រសួងនាល្ងាចម្សិលមុិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិតផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក Kevin Hsu អគ្គនាយក ក្រុមហ៊ុន LIXIN GROUP ជាវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។ ស្បៀងអាហារនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាត្បាតកូវីដ១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា អំណោយសប្បុរសធម៌នេះ នឹងយកទៅប្រើប្រាស់ សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើន និងជោគជ័យក្នុងការងារមុខជំនួននៅកម្ពុជា ហើយក៏សូមឲ្យក្រុមហ៊ុមបន្តជួយដល់រាជរដ្ឋាភិបាលបន្ថែមទៀតលើការងារមនុស្សធម៌ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ វិនាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៣ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥២ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម