Connect with us

ព័ត៌មានជាតិ

ស្ត្រី​នៅភូមិអង្គ​រំពា​ក់ យល់ដឹង​ពី​សុខភាព​បន្ត​ពូជ ​សុខភាព​ផ្លូវភេទច្រើន ក្រោយ​ពី​មាន​ការ​បណ្ដុះបណ្ដាល​ពី​អង្គការរ៉ាក់ខេត្តកំពត

បានផុស

នៅ

ក្រោយពី​អង្គការ​(​រ៉ា​ក់​)​មាន​ការចុះ​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ​សុខភាព​ផ្លូវភេទ នៅក្នុងភូមិ អង្គ​រំពា​ក់ ឃុំ​ដំណាក់​សុ​ក្រំ ស្រុកដងទង់ ខេត្តកំពត ​ឃើញ​ថា​ស្ត្រីៗ​នៅ​ក្នុងភូមិនេះ ​មានការ​យល់ដឹង​ច្រើន​អំពី​សុខភាព​របស់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជាស​ម្តី​របស់​លោក សួង ហ៊​ង មេឃុំតំណាក់សុ​ក្រំ ភូមិអ​ង្ឋ​រំពា​ក់ ស្រុកដងទង់ ខេត្តកំពត​។​លោក​បាន​និយាយទៀតថា ​នៅក្នុង​ភូមិ យើងខ្ញុំ​នេះ ឃើញថា​ ស្ត្រីមានការ​យល់ដឹង​ច្រើន អំពី សុខភាព​របស់ខ្លួន បាននាំគ្នា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព ជាពិសេស​ពួកគាត់​ជួយ​ណែន​គ្នា​ទៅវិញទៅមក អំពី​ការ​ពន្យារ​កំណើត​ឬ​ការ​ដាក់​កង និង​ការ​ប្រើ​ថ្នាំ​កុំ​ឲ្យ​មា​នកូន​ញឹក​ពេក​។

លោកមេឃុំ បព្ជាក់​ទៀត​ថា នៅក្នុង​ភូមិ​នេះ​ពុំ​ដែល​លេច​ឮថា មាន​អ្នក​លួច​ទៅ​រំលូត​កូន​លួចលាក់​ឬ​ខុសច្បាប់​នោះ​ទេ​។​ ហើយក៏​មិនដែល​មានការរើសអើង ចំពោះ​បុគ្គល​ណា​ទៅលើ អ្នកណាម្នាក់​នោះដែរ​។ បើ​និយាយ​ពី​ការ​ដែល​មាន​អ្នក​លួច​ទៅរំលូតវិញ​នោះគឺ នៅភូមិនេះ​គ្នាន​នោះ​ឡើយ​។ ព្រោះ​ខ្ញុំ​ធ្លាប់​ឮ​ចាស់ៗ​ពី​ដើម​នៅ​ភូមិនេះ មិនដែល​ឮ​គាត់​និយាយ​ថា ​មាន​អ្នក​ទៅរំលូត ដោយ​ខុសច្បាប់​នោះទេ​។​ ព្រោះ​នៅភូមិនេះ ​គេ​គោរព​ប្រពៃណី​ខ្មែរ​បាន​ល្អ​ណាស់​។​ ហើយ​ពួកគេ​ទាំងអស់​និយាយ​ចំៗ នូវអ្វីដែល​ទាក់ទង​ទៅនឹង​សុខភាព ផ្លូវភេទ និង​សុខភាព បន្ត​ពូជ តែ​ពេលនេះ​ពួកគេ​បាន​យល់ដឹង​ច្រើន​ហើយ ​ហ៊ាន​និយាយ​បើក​ចំហ នូវ​អ្វី​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព​ផ្លូវភេទ សុខភាព បន្ត​ពូជ និង ការរំលូត​។

កាលពីដើម ខ្ញុំឮ​តែ​ចាស់ៗ​និយាយ​ថា​ ពួកគាត់​មាន​កូន​ច្រើន​ណាស់ ៧ ទៅ ៨ នាក់ ពុំ​ដឹង​ថាការ រំលូតដូចម្ដេច​នោះទេ​។ ពាក់ព័ន្ធ​រឿង​នេះ អ្នកស្រី ខៀវ សៀក​មាន អាយុ៤៨ឆ្នាំ បញ្ជាក់​ថា សម័យ​នោះ​ពុំ​ទាន់​មាន​វិទ្យាសាស្ត្រ​ជឿនលឿន​នៅឡើយ ខ្ញុំ​មាន​កូន​៣​នាក់ ឯ​ចៅ​វិញ​មិន​តិចជាង កន្លះ​ឡូទេ នេះ​ពោះ​តែមួយ​ផង​ជីវភាព​សព្វថ្ងៃ​វិញ​យ៉ាប់យ៉ឺន​ណាស់​ដែរ​។ ​តែ​ពេលនេះ ​ខ្ញុំ​បាន​យល់ដឹង​ច្រើន​ទាក់ទង​ការ​ពន្យារ​កំណើត ហើយ​ខ្ញុំ​ក៏បាន​ជំរុញ​ឲ្យ​កូន​ខ្ញុំ​ទៅ​ទទួលយក​សេវា​ពន្យារ​កំណើត​ដូចជា ថ្នាំចាក់៣​ខែម្ដង ហើយ​ពេលនេះ​​ជីវភាព​កូន​ខ្ញុំ ឥឡូវ​ឃើញ​ថា បាន​ធូរធារ​ច្រើនជាង​មុន​។​

ដោយឡែក អ្នកស្រី ហ៊​ន សារ៉ន វិញ​ទើបតែមាន អាយុ៣៣ឆ្នាំ ក៏​មិន​ខុសគ្នា​នឹង​កូន​របស់ អ្នកស្រី ខៀវ សៀក ដែរ​ដោយ​ពេលនេះ​មានការ​យល់ដឹង​ច្រើន​អំពី​អង្គការ​(​រ៉ា​ក់​)​ចុះ​មក​ផ្សព្វផ្សាយ ពី​សុខភាព ផ្លូវភេទ សុខភាព បន្ត​ពូជ ការពន្យារ​កំណើត ធ្វើ​ឲ្យខ្ញុំទទួលយកសេវា​ពន្យារកំណើត ចាក់​ថ្នាំ៣ខែម្ដង ឃើញថា ​ឥឡូវនេះ​ខ្ញុំ​មានជីវភាពធូរធារច្រើន ហើយ​សល់ពេលវេលា សម្រាប់ធ្វើ​ការរកស៊ី​បាន​ច្រើន​ទៀតផង​។ ចំណែក អ្នកស្រី ញ៉ រំ​ជៀន មាន​អាយុ២៥ឆ្នាំ​វិញ និយាយថា ​ខ្ញុំ​វិញ​ពេលនេះ​បាន​ទទួល​សេវាថ្នាំគ្រាប់​ពន្យារកំណើត លេប១គ្រាប់រាល់​យប់ ឃើញថា​ពេលនេះ​ខ្ញុំ​ សល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រកស៊ី​។ ​កូនប្រុស​បង​អាយុបាន​៥​ឆ្នាំហើយ អ្នកស្រីបន្តថា​ ខ្ញុំ​សុំ​ផ្ដាំ​ទៅស្ត្រីគ្រប់រូប គួរតែ​ទទួលយក​ការពន្យារកំណើតដូច​ខ្ញុំ​ដែរ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​យើងរុងរឿង សុខភាព​យើង​ក៏​ល្អ​ទៀត ពុំប៉ះពាល់​ដល់​សុខភាព​ឡើយ​។ ហើយ​ការពន្យារនេះ​ យើង​អាច​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ គ្លីនិក (​រ៉ា​ក់​) ដែលមាន​គ្រូពេទ្យ​ជំនាញ​ច្បាស់លាស់ ក្នុងការផ្ដល់សេវាពន្យារកំណើត ហើយ​ឥឡូវនេះនៅមណ្ឌលសុខភាពទូទាំងខេត្ត ក្រុង និង​មាន​បម្រើ​សេវា​សុខភាពដល់ស្ត្រីយើង​គ្រប់ពេល​។​

ពាក់ព័ន្ធ​សុខភាព​របស់​ស្ត្រី​អ្នកស្រី សេន ឯម វិញជាស្ត្រីបង្គោល​អង្ក​ការ​(​រ៉ា​ក់​)​និងជាក្រុមប្រឹក្សា ឃុំ​ទទួលបន្ទុកកិច្ចការនារី ស្ត្រី និង កុមារ បាន​ឲ្យ​ដឹងថា នៅភូមិអង្គ​រំពា​ក់ ស្រុកដងទង់ ខេត្តកំពត ជាទូទៅនិងជានិច្ចកាល ខ្ញុំ​តែងតែ​ចុះផ្សព្វផ្សាយអប់រំដល់ស្ត្រី​យើង​គ្រប់គ្នា នៅ​ក្នុងឃុំ ពីសុខភាព​បន្ត​ពូជ ការ រំលូត និង ការពន្យារ​កំណើត នៅពេលដែលស្ត្រីយើង មានទុក្ខ​កង្វល់​ពីសុខភាព ខ្ញុំ តែង​ជួយ​ជូន​គាត់​ទៅ​មន្ទីរពេទ្យ ព្រោះ​គិត​ថា​ នៅ​មន្ទីរពេទ្យខ្លះ​ឆ្ងាយដូចជា មន្ទីរពេទ្យ នៅក្នុង ក្រុងកំពតជាដើម ព្រោះ​គេ​មាន​ឧបករណ៍​ទំនើប ឬ​អ្នក​ដែល​ចង់​ពន្យារកំណើត​។ ដូច្នេះ​គួរតែ​ស្ត្រី​យើងគ្រប់រូប ត្រូវ​ចេះ​ស្វែងយល់​ពី​សុខភាពខ្លួនឯង សំខាន់​បំផុត​នោះ គឺអ្វីដែល​ទាក់ទង​ទៅនឹង​សុខភាព បន្ត​ពូជ ផ្លូវភេទ និង ការពន្យារ​កំណើត​។​

គួរ​រំលឹក​ឡើងវិញ​ថា ចំពោះស្ត្រីគ្រប់រូប ត្រូវ​ចេះស្វែងយល់ពី​សុខភាពខ្លួនឯង​។ បើសិន​ជាមាន ពាក់ព័ន្ធ ទៅនឹងបញ្ហាសុខភាពបន្ត​ពូជ រំលូត ឬ ពន្យារកំណើតនោះ ស្ត្រីយើងត្រូវតែនាំគ្នាទៅ មន្ទីរពេទ្យឬមណ្ឌលសុខភាពកុំ​ខាន ដើម្បីសុខភាពនិងសុវត្ថិភាព​ខ្លួនឯង​ផង​ដែរ៕

អត្ថបទ៖ រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម