Connect with us

ព័ត៌មានជាតិ

ជាសញ្ញាល្អ ខេត្ត​រតនគិរី​ រកឃើញ​អ្នក​ឆ្លងកូ​វីដ​ ត្រឹមតែ៣​នាក់​ នៅថ្ងៃទី៨ កក្កដា នេះ​

បានផុស

នៅ

រដ្ឋបាលខេត្ត​រតនគិរី ​ចេញ​សេចក្តីប្រកាស​ព័ត៌មានស្តីពី​ករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ត្រឹមតែ៣​នាក់​ប៉ុណ្ណោះ នៅ​ថ្ងៃទី​៨ ខែកក្កដា នេះ និង​មានអ្នកជាសះស្បើយ​ចំនួន​៥៩​នាក់ ដែលជាសញ្ញាល្អមួយសម្រាប់ខេត្តរតនគិរី​។ ​​

អ្នក​វិជ្ជមាន​ខាងលើ ធ្លាប់បាន​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន ដែល​បាន​រកឃើញ​កន្លងមក ដោយ​តម្រូវ​ឲ្យ​បុគ្គល​ទាំងនោះ​ធ្វើតេស្ដ​សំណាក និង​មួយចំនួនទៀត​មាន​អា​ការៈមិន​ស្រួលខ្លួន​បាន​ស្ម័គ្រចិត្ត​ធ្វើតេស្ដ​សំណាក (Rapid Test) ជា​លទ្ធផល​ក្នុងចំណោម​សំណាក ៥៤៨​នាក់ រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៣​នាក់​។​

អ្នក​ជាសះស្បើយទាំង​៥៩​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល និង​ត្រូវ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ បន្ថែមទៀត​។

គិត​ត្រឹម​ថ្ងៃទី៨​ ខែកក្កដា នៅក្នុង​ខេត្តរតនគិរី រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​៦០០​នាក់ ព្យាបាល​ជាសះស្បើយ សរុប​ចំនួន ១៩០​នាក់ និង​ស្លាប់​៤​នាក់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៨ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម