Connect with us

ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ ៖ ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ពិតជាមានសារៈសំខាន់ក្នុងការលើកតម្កើងនវានុវត្តន៍និងភាពជាសហគ្រិននៅកម្ពុជា

បានផុស

នៅ

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ក៏បានលើកឡើងថា ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ពិតជាមានសារៈ សំខាន់ក្នុងការលើកតម្កើងនវានុវត្តន៍និងភាពជាសហគ្រិន។

ជាក់ស្តែង ប្រទេសដែលចំណាយថវិកា សាធារណៈទៅលើ R&D លើសពី ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) គឺជាប្រទេសមានការអភិឌ្ឍ។ ផ្ទុយទៅវិញបណ្តាប្រទេសដែលមាននវានុវត្តន៍ទាបគឺជាប្រទេសដែលចំណាយតិចជាង ១ ភាគរយនៃ GDP លើ R&D។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពេលបើកសិក្ខាសាលាចាប់ផ្តើមគម្រោងលើការកសាង«របៀបវារៈស្រាវជ្រាវជាតិ (NRA)» តាមប្រព័ន្ធវីដេអូ អនឡាញ)ដោយ បានសហការជាមួយគណៈកម្មាធិការ សេដ្ឋកិច្ច និងសង្គមនៃអង្គការ សហ ប្រជាជាតិ ប្រចាំ អាស៊ី ប៉ាស៊ីហ្វិក (UNESCAP)នៅទីស្តីការក្រសួងថ្មីៗនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានវាយតម្លៃខ្ពស់ និងលើកឡើងថា ការកសាងរបៀបវារៈស្រាវជ្រាវជាតិនេះគឺជាគម្រោង បន្តរបស់ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ កម្ពុជា ២០៣០ ។ លោក ទេសរដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា នៅសតវត្សរ៍ទី ២១នេះ កំណើនសេដ្ឋកិច្ចគឺមិនអាចកាត់ផ្តាច់បានពីវឌ្ឍនភាព និងការវិវត្តន៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន។

លោក ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងបន្តទៀតថា ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D) ពិតជាមានសារៈ សំខាន់ក្នុងការលើកតម្កើងនវានុវត្តន៍និងភាពជាសហគ្រិន។ ជាក់ស្តែង ប្រទេសដែលចំណាយថវិកា សាធារណៈទៅលើ R&D លើសពី ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) គឺជាប្រទេសមានការអភិឌ្ឍ។ ផ្ទុយទៅវិញបណ្តាប្រទេសដែលមាននវានុវត្តន៍ទាបគឺជាប្រទេសដែលចំណាយតិចជាង ១ ភាគរយនៃ GDP លើ R&D។

លោកស្រី Marta Pérez Cusó បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតក្រសួង ឧ.វ.ប.ន. ដើម្បីជម្រុញ និងលើកកម្ពស់ វ.ប.ន. ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ លោកស្រីក៏បានបន្ថែមទៀតថា របៀបវារៈស្រាវជ្រាវជាតិពិតជាមានសារៈសំខាន់ក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។

លោកបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋាន វ.ប.ន. បានធ្វើបទបង្ហាញពីសាវតានៃគម្រោង កសាងរបៀបវារៈស្រាវជ្រាវជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍មានលក្ខណៈជាអន្តរវិស័យ និងប្រទាក់ក្រឡាគ្នាខ្ពស់ អាស្រ័យហេតុនេះ ការចូលរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ មជ្ឍមណ្ឌលស្រាវជ្រាវ និងវិស័យឯកជន គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីសហការបង្កើតរបៀបវារៈស្រាវជ្រាវជាតិ។

សូមបញ្ចាក់ថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគោលនយោបាយ វ.ប.ន. នៃអគ្គនាយកដ្ឋាន វ.ប.ន. និង UNESCAP បានពន្យល់លម្អិតអំពីវិធីសាស្រ្ត និងផែនការសកម្មភាពបន្តដើម្បីសម្រេចការកសាងរបៀបវារៈស្រាវជ្រាវជាតិ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១នេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២៧ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ៣៣ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម