Connect with us

ព័ត៌មានជាតិ

ឈប់សម្រាក ក្នុងថ្ងៃបុណ្យជាតិ ចំថ្ងៃអាទិត្យ នឹងលែងលើកទៅថ្ងៃបន្ទាប់ទៀតហើយ

បានផុស

នៅ

កន្លងមកនៅពេល មានការឈប់សម្រាកថ្ងៃបុណ្យជាតិនានា ដែលចំថ្ងៃអាទិត្យ គឺកម្មករ-និយោជិត នៅក្នុងវិស័យ​ឯកជន នឹងអាចឈប់សម្រាកនៅថ្ងៃបន្ទាប់បាន។ ក៏ប៉ុន្តែនៅពេលសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ ស្តីពី ការងារចូលជាធរមានហើយ នឹងលែងមានការលើកថ្ងៃឈប់ ទៅថ្ងៃបន្ទាប់ទៀតហើយ។  

ត្រង់ចំណុច១ ​នៃខ្លឹមសារគោលបំណងសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ បានសរសេរថា លុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដែលដូចគ្នាទៅនឹង ការមិនលើកពេលឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យរបស់មន្ត្រីរាជការ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ ស្តីពីវិ​សោ​ធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧»។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យ​ដឹងថា ច្បាប់ស្តីពីការងារដែលរួមមាន១៩ជំពូក និង៣៩៦មាត្រា​ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់ ក្នុងការលើកកម្ពស់សិទ្ធិការងារនិងភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ស្របពេលដែលកម្ពុជាចាប់ផ្តើមអភិវឌ្ឍវិស័យ ការងារដោយផ្សារភ្ជាប់ជាមួយពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរីកចំរើនការវិនិយោគ នៃវិស័យឯកជន ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងផលិត ស្បែកជើង។

ច្បាប់ស្តីពីការងារ ត្រូវបានធ្វើវិសោធនកម្មចំនួន២លើក រួចមកហើយ ដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០២០ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ចំនួន២មាត្រា ពាក់ព័ន្ធនឹងអត្រាប្រាក់ ឈ្នួលបន្ថែមម៉ោងនិង ការងារពេលយប់ និងដោយ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១០ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ចំនួន៨មាត្រាពាក់ព័ន្ធនឹង ប្រាក់បំណាច់អតីតភាពការងារ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីកែសម្រួលបញ្ញត្តិមាត្រាចំនួន៨ នៃច្បាប់ស្តីពីការងារក្នុងគោលបំណង៖ -កែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធ នឹងវេនការងាររបស់រោងចក្រ សហគ្រាស ដែលមានដំណើរការលើសពី១វេនជាប្រចាំ ដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើបដូចជា៖ រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ ជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋ។ – ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទបុគ្គល ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកាន់តែធានាបាននូវសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

– លុបការឈប់នៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដែលដូចគ្នាទៅនឹង ការមិនលើកពេលឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យរបស់មន្ត្រីរាជការ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា ទាំងក្នុងតំបន់និងសកលលោក។ – ផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់អធិការការងារឱ្យពិនិត្យបទល្មើស នៃច្បាប់ស្តីពីការងារស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងស្របតាមភារកិច្ច ដែលមន្ត្រីរអធិការកិច្ចការងារត្រូវធ្វើ និងបានកំពុងធ្វើ។ – កែសម្រួលមាត្រាពាក់ព័ន្ធនឹងមាត្រា ដែលត្រូវបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០០៧ និងឆ្នាំ២០១៨ ហើយមិនទាន់ត្រូវបានធ្វើវិសោធនកម្មឲ្យមានសង្គតិភាពនឹងគ្នា។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរ​នៅលើគណនីហ្វេសប៊ុករបស់លោកថា សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការរក្សាឲ្យបាន នូវភាពប្រកួតប្រជែងរបស់ប្រទេស ស្របតាមការវិវត្តផ្នែកសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និងសកលលោក និងក្នុងបរិបទ នៃការរាតត្បាតនៃជំងឺកូវីដ-១៩៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម