Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ក្រុមហ៊ុនអនឡាញមួយក្រោយមានបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកជិត៥០នាក់ វិជ្ជមានកូវីដ

បានផុស

នៅ

ទីតាំង​លក់​ផលិតផល​តាម​អន​ឡាញ​មួយកន្លែង​ដែលមាន​ទីតាំង​នៅក្នុង​បរិវេណ​ផ្សារ​ ភួ​ពុ​យ ព្រមទាំង​មាន​បុគ្គលិក​បម្រើការ​ជិត​៥០​នាក់ ត្រូវបាន​អាជ្ញាធរ​ក្រុង​ និង​មន្ត្រី​សុខាភិបាល​ខេត្តបាត់ដំបង សម្រេច​ចុះ​បិទ​ខ្ទប់​បន្ទាប់ពី​បាន​រកឃើញ​បុគ្គលិក​ម្នាក់​មាន​វិជ្ជមាន​កូ​វីដ​-១៩​។​

ការបិទ​ខ្ទប់​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ដោយ​អាជ្ញាធរ​និង​ក្រុមគ្រូពេទ្យ​បាន​ប្រមូល​បុគ្គលិក​ក្រុមហ៊ុន​លក់​ផលិតផល​មួយ​ឈ្មោះ​ បា​ឡាង (BALANCE) ចំនួន​៤៨​នាក់ ដឹក​ទៅយក​សំណាក​ភ្លាមៗ ដើម្បី​រក​មេរោគ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​មានប្រសាសន៍ថា​ ការប្រមូល​បុគ្គលិក​លក់​ផលិតផល​អន​ឡាញ ខាងលើនេះ​ទៅយក​សំណាក ដោយសាររកឃើញ​បុគ្គលិក​ក្រុមហ៊ុន​នេះ​ម្នាក់​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ។​

ក្នុងចំណោម​ពួកគេ​ទាំង​៤៨​នាក់​ដែល​សុទ្ធសឹង​ជា​យុវវ័យ និងក្រោយពី​យក​សំណាក គឺ​លទ្ធផល​អវិជ្ជមាន​កូវីដ​-១៩ ទាំងអស់ ។​ ទោះបីយ៉ាងណា​ពួកគេ​ត្រូវបាន ដាក់អោយ​ធ្វើ​ច​ត្តា​ឡីស័ក​រយៈពេល​១៤​ថ្ងៃ នៅ​ទីតាំង​ក្រុមហ៊ុន​នេះ​ផ្ទាល់ និងតាម​ទីតាំង​ផ្សេងៗ​ខ្លះ​។​

សូមបញ្ជាក់ថា ​ក្រុមហ៊ុន​ឈ្មោះ​ បា​ឡាង (BALANCE)​នេះ គេ​សង្កេតឃើញ​ប្រមូលផ្តុំ​យុវវ័យ ដែលជា​សមាជិក​របស់​ខ្លួន​ជាច្រើន​នាក់​ដើម្បីលក់​ផលិត កែ​សម្ផស្ស ផលិតផល​ជួយ​ប្រដាប់ភេទ និង​ផលិតផល​ជាច្រើន​ទៀត ដែល​ភាគច្រើន​លក់​ចេញទៅ​ក្រៅ​ស្រុក ៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម