Connect with us

ព័ត៌មានជាតិ

ច្របាច់ក និង​ខ្ទប់មាត់​ប្រពន្ធ​សម្លាប់​ចោល​ នៅ​បន្ទប់​ជួល ដោយ​ភ្លើង​ប្រចណ្ឌ

បានផុស

នៅ

​កាល​ពី​ថ្ងៃទី០៨ ខែកក្ត​ដា ឆ្នាំ២០២១ វេលា​ម៉ោង១២និង៣០នាទី​យប់ នៅ​ចំណុច​ផ្ទះ​ជួល​មួយកន្លែង​ស្ថិតនៅ​ភូមិ៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​បុរស​ជា​ប្តី ច្របាច់ក នឹង​ខ្ទប់​មាត់​ប្រពន្ធ បណ្ដាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​នៅ​បន្ទប់​ជួល ដោយ​សង្ស័យ​ភ្លើង​ប្រចណ្ឌ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង​ថា ជនរងគ្រោះ​មាន​ឈ្មោះ អី សះ ភេទ​ស្រី អាយុ៣៩ឆ្នាំ ខ្មែរ​អីស្លាម មុខរបរ​លក់​អីវ៉ាន់តាម​រថយន្ត ​ដែល​មាន​ទីលំនៅ​ភូមិចាម​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ពីរ​នាក់​ប្ដី​ប្រពន្ធនេះ ជា​អ្នក​លក់អីវ៉ាន់​តាម​រថយន្តម៉ាក់ camry។ ចំណែក​ជន​សង្ស័យ​ជា​ប្ដី​ឈ្មោះ យ៉ា ហ្វា ភេទ​ប្រុស អាយុ៤១ឆ្នាំ ខ្មែរ​អី​ស្លាម មុខរបរ​លក់​អីវ៉ាន់​តាម​ឡាន មាន​ទីលំនៅ​ភូមិ​ជយោ ឃុំ​ជយោ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម។

​តាម​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​និង​កូនបង្កើត​របស់​ជនរ​ង​គ្រោះ បាន​ឲ្យដឹង​ថា ដោយ​មានការ​សង្ស័យ​ឮ​សំឡេង កូនក៏​នាំគ្នា​គាស់​កញ្ចក់​បង្អួច មើលឃើញ​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត ដោយ​ច្របាច់ក​នឹង​ខ្ទប់​មាត់​ជនរងគ្រោះ ហើយ​នាំគ្នា​គាស់​ទ្វារ​ទៅ​ជួយ តែ​ជនរងគ្រោះ​ត្រូវបាន​បាត់បង់​ជីវិត ទៅហើយ បាន​រាយការណ៍​មក​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។

​បច្ចុប្បន្នជនសង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី។ ដោយ​ផ្អែកទៅលើ​ការពិនិត្យ​វិភាគ និងធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព គឺ​ពិតជា​ស្លាប់​ដោយ​ការ​ច្របាច់ក​នឹង​ខ្ទប់​មាត់​ពិតប្រាកដ​មែន ​មូលហេតុ​មានការ​ប្រចណ្ឌ​ទៅលើ​ជនរងគ្រោះ​៕

អត្ថបទ៖ ​សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម