Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទមុន្នី ប្រគេន​ទេយ្យទាន ​ដល់ព្រះសង្ឃ​១៣​អង្គ នៅ​វត្តបន្ទាយ​ស្ទោង

បានផុស

នៅ

ព្រះ​សង្ឃ​ចំនួន​១៣​អង្គ ដែល​គង់​នៅ​វត្តបន្ទាយ​ស្ទោង​ ដែល​កំពុង​ជួប​ការ​ខ្វះខាត ត្រូវ​បាន​ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទមុន្នី ប្រគេន​បច្ច័យ​និង​ទេយ្យទាន​ តាម​រយៈ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ថ្ងៃ​ទី​០៩ ខែ​កក្ដដា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​ការមើលឃើញ​ពី​សកម្មភាព របស់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ លើ​វិស័យ​មនុស្សធម៌​ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទមុន្នី ក៏បាន​ជួយឧបត្ថម្ភ ស្បៀងអាហារ​ដល់​នៅ​វត្ត​បន្ទាយ​ស្ទោង​កំពុង​ខ្វះខាត សម្រាប់​ផ្គត់ផ្គង់​ចង្ហាន់​ប្រចាំថ្ងៃ តាម​រយៈ​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​បន្ទាយ​ស្ទោង ស្ថិតនៅ​ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១​។​

ពិធី​ប្រគេន​ទេយ្យទាន​ព្រះសង្ឃ​ចំនួន​១៣​អង្គ ដោយមាន​ការចូលរួម ពី​អាជ្ញាធរ​ដែនដី មាន​អង្ករ​២០០​គ​.​ក មី​១០​កេស ត្រីខកំប៉ុង​១០​យួរ ទឹកត្រី​៥​យួរ ទឹក​សុទ្ធ​វី​តា​ល់​៦កេស ម៉ាស​បួន​ស្រទាប់​២០០សន្លឹក ជែ​លលា​ង​សំអាត​ដៃ​១​ដប និង​បច្ច័យ​មួយ​ចំនួន​ផង​ដែរ។

​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ មន្ត្រីរាជការ​កងកម្លាំង សិស្សានុសិស្ស ទាំងអស់​ត្រូវ​ចូលរួម​អនុវត្តតាម​វិធានការ​៣​កុំ ៣​ការពារ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល មានការ​ប្រុងប្រយ័ត្ន​ជានិច្ច​ជៀសវាង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​ក្រុមគ្រួសារ និង​ទីវ​ត្ត​អារាម​។​

​គណៈកម្មការ​អាចារ្យវត្ត អាជ្ញាធរ​ដែនដី និង​ព្រះសង្ឃ មាន​ព្រះទ័យ​រីករាយ ដោយ​បានទទួល​ទេយ្យទាន​និង​បច្ច័យ​សម្រាប់​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​បាន​ទាន់ពេលវេលា សូម​ជូនពរ​ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​ព្រមទាំង អស់លោក​លោកស្រី នៃ​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល​ចុះជួយ​មូលដ្ឋាន សូម​ឲ្យ​ចៀស​ផុតពី​ការឆ្លង​មេរោគ​ដ៏​សាហាវ​នេះ និង​មាន​សុខភាព​ល្អ សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច​។​

អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៥ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម