Connect with us

ព័ត៌មានជាតិ

មន្ទីរ​កសិកម្ម ចែកជូន​នៅ​ទុន​សហ​វិនិយោគ គាំទ្រ​បណ្ដុំ​អាជីវកម្ម ចិញ្ចឹម​មាន់​ដល់​បងប្អូន​ប្រជាកសិករ៣​ឃុំ​ ក្នុងស្រុក​ព្រៃនប់

បានផុស

នៅ

​​ទុន​សហ​វិនិយោគ​គាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់ នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស កសិកម្មថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១​នេះ បានធ្វើ​ការចែកជូន បងប្អូន​ប្រជាកសិករ ចំនួន ៣​ឃុំ​ក្នុងស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុងនាម​លោក​ជា​ប្រធាន​គ្រប់គ្រង អនុ​កម្មវិធី​ផ្សព្វផ្សាយ បច្ចេកទេស​សិប្បកម្ម​ថ្មី​ ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (​ហៅ​កាត់​ថា អា​ស្ប៉ា​យ​)​ ដែល​ជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​។​ បច្ចុប្បន្ន​កំពុង​ប្រព្រឹត្ត​នៅ​ក្នុង ​ឃុំ​ទួល​ទទឹង និង​ឃុំ​ព្រៃនប់ ព្រមទាំង​ឃុំ​ជើងគោ នៃ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​។

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម បាន​បន្តទៀតថា ក្នុង​ការចែក​ទុន​សហ​វិនិយោគ​ជូន​ដល់ បងប្អូនប្រជាកសិករ ​ក្នុង​គោលបំណង​លើកទឹកចិត្ត​និង​ជំរុញ​ឱ្យមាន​សន្ទុះ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កាន់តែ​រីកចម្រើន​ឡើង ជាពិសេស​ការជំរុញ ការដាំដុះ ការចិញ្ចឹម​សត្វ​និង​វារីវប្បកម្ម ព្រមទាំង​ការកែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ បង្កើត​ឱកាស​ការងារ​ក្នុង​វិស័យ​ផ​លិត​កម្ម កសិកម្ម ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ប្រើប្រាស់​រយៈពេល​ខ្លី ចំណាយ​ដើមទុន​តិច​ទទួលបាន​ផល​កម្រៃ​ច្រើន ពិសេស​រក្សា​បាន​សន្តិភាព​ប្រក្រតី តាម​ជីវភាព គន្លង​ថ្មី​ក្នុង អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

​ការអនុវត្ត​នូវ​កម្មវិធីសិក្សា​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE )​នៅក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​អនុវត្ត​សកម្មភាព ក្នុងស្រុក​គោលដៅ​ចំនួន ៣​ស្រុក​ដែលមាន ១៥​ឃុំ និង​បង្កើត​បណ្ដុំ​អាជីវកម្ម​បាន​ចំនួន ៩​បណ្ដុំ​អាជីវកម្ម ស្មើនឹង ៤២៩​គ្រួសារ ដែលមាន​ស្ត្រី​ជា​មេ​គ្រួសារ​ចំនួន ១១២​គ្រួសារ​រួចមកហើយ ដែល​ក្នុងនោះ​រួមមាន​៖ -បណ្ដុំ​អាជីវកម្ម ដំណាំ​បន្លែ​ចំនួន ២​បណ្ដុំ​- បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ចំនួន ២​បណ្ដុំ​-​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ចំនួន ៣​បណ្ដុំ -​បណ្ដុំ អា​ជី វ​កម្ម​កែច្នៃ​បង្គា​ក្រៀ​ចំនួន ១​បណ្ដុំ​-​បណ្ដុំ​អាជីវកម្ម​កម្ម​បក​សាច់​ក្ដាម​ចំនួន ១​បណ្ដុំ​។ ហើយដោយ​ឡែក ក្នុង​ឆ្នាំ ២០២១​នេះ មន្ទីរ​កសិកម្ម​បា​នប​ន្ត​អនុវត្ត​កម្មវិធី​បច្ចេកទេស​កសិក​ម្ម​ថ្មី ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ក្នុងនោះ​មន្ទីរ​កសិកម្ម បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​ក្នុងស្រុក​គោល​ចំនួន ៣​ស្រុក​ដែលមាន ១៥​ឃុំ ដោយបាន​បង្កើត​បណ្ដុំ​អាជីវកម្ម​បាន​ចំនួន ១៧​បណ្ដុំ​អាជីវកម្ម​បន្ថែមទៀត ដែល​ស្មើនឹង ៨៤៥​គ្រួសារ៕​

អត្ថបទ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៣៣ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម