Connect with us

ព័ត៌មានជាតិ

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី​លើ​ផ្លូវ​នរោត្តម កំពុងស្ថិតក្នុងដំណាក់កាលរៀបចំប្លង់

បានផុស

នៅ

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១​នេះ​ថា មកដល់ពេលនេះការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ កំពុងស្ថិតក្នុងដំណាក់កាលគណៈកម្មការរៀបចំប្លង់ និងគម្រោង ដើម្បីផ្ញើជូនទៅក្រសួងជំនាញ និងប្រមុខរាជរដ្ឋាភិបាលសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ សុភ័គ បញ្ជាក់យ៉ាងនេះថា “ក្រោយពីទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល ដើម្បីសាងសង់អាគាររដ្ឋបាលក្រសួងមហាផ្ទៃនេះ ក្រសួងក៏បានបង្កើតគណៈកម្មការមួយដើម្បីសាងសង់ ដោយមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការជាប្រធាន ដែលគណៈកម្មការនេះមានតួនាទី និងភារកិច្ចរៀបចំប្លង់ រៀបចំគម្រោង ដើម្បីដាក់ឆ្លងទៅក្រសួង និងប្រមុខរាជរដ្ឋាភិបាលសម្រេច។ មកដល់ពេលនេះគណៈកម្មការ កំពុងតែធ្វើការ ដូច្នេះអ្វីៗនៅមិនទាន់ផ្សព្វផ្សាយបានទេ ដោយសារតែអ្វីៗកំពុងស្ថិតនៅលើគណៈកម្មការកំពុងតែធ្វើការ”។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចអនុញ្ញាតិឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីលើទីតាំងចាស់ ដោយប្រើប្រាស់ថវិការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាធានីភ្នំពេញ ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួន២០ ៤៥០ ០០០ ដុល្លារ។ សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឲ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ-១៩”។

ការសម្រេចអនុញ្ញាតិឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះ បានធ្វើឡើងដោយយោងទៅលើចំណាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៩ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម