Connect with us

ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល ប្រាប់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Delta កុំ​ឲ្យ​ចូល​សហគមន៍

បានផុស

នៅ

នៅក្នុង​សារ​ជា​សំឡេង​មួយ ដែល​ទំនងជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែកក្កដា តាម​ប្រព័ន្ធ Zoom ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​តេ​ឡេ​ក្រាម សម្តេច​បាន​ប្រាប់​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ខិតខំ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Delta កុំ​ឲ្យ​ចូល​សហគម​ន៍ ប្រសិនបើ​ចូល​សហគម​ន៏ មហន្តរាយ នឹង​កើត​នៅក្នុង​ប្រទេស​យើង​ហើយ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើង​ថា “​អាល់​ហ្វា វា​បាន​ចូលមក​ហើយ ដែល​កំពុង​ឆ្លង​រាល់ថ្ងៃ ប៉ុន្តែ​បើ​ដែល​តា (Delta) ឆ្លង​ចូលក្នុង​សហគមន៍​ទៀត មហន្តរាយ​ពិតជា​កើត​នៅក្នុង​ប្រទេស​របស់​យើង​”​។

បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន លើក​នេះ ខុសពី​លើក​មុន ពលករ​មកពី​ថៃ លើក​មុន ១០០០​នាក់ រកឃើញ​កូ​វីដ​មាន​ត្រឹមតែ​២០ ឬ​៣០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ មក​៣០០​នាក់ រក​ឃើញ​កូ​វីដ​ឡើង​ជាង​១០០​នាក់​។ មក​៥០០​នាក់ រកឃើញ​ឡើង​ជិត​២០០​នាក់ ហើយ​ប្រមូលផ្តុំ​ទៅលើ​ខេត្តបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​។ សម្តេច​បញ្ជាក់​ថា ការ​រក​ឃើញ Delta គឺ​នៅ​ក្នុងការ​នាំចូល​ទាំងអស់ មិនទាន់​ចូល​នៅ​សហគមន៍​ទេ ដូច្នេះ​ត្រូវខិតខំ​ទប់​ឲ្យ​បាន​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤០ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម