Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងរកឃើញអ្នកមានវិជ្ជមានកូវីដ ចំនួន៩០នាក់បន្ថែម

បានផុស

នៅ

​ថ្ងៃទី៩​ ខែកក្កដា ឆ្នាំ​២០២១ នេះ ​រដ្ឋបាល​ខេត្តព្រៃវែង បាន​រកឃើញករណី​​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៩០​នាក់ បន្ថែមទៀត តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) នៅ​មូលដ្ឋាន​ក្នុង​ក្រុង​/​ស្រុក​ចំនួន​១២ ។

១- ក្រុង​ព្រៃវែង ចំនួន៧​នាក់​។ ២- ស្រុក​បាភ្នំ ចំនួន១៦​នាក់​។ ៣-​ស្រុក​ពាម​រក៍ ។ ចំនួន១៤​នាក់​។ ៤- ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន១៣​នាក់​ ។ ៥- ស្រុក​មេសាង ចំនួន១០​នាក់​។ ៦- ស្រុក​ព្រះ​សេ្ត​ច ចំនួន៧​នាក់។​ ៧- ស្រុក​ពារាំង ចំនួន៧​នាក់​។ ៨- ស្រុក​កំចាយមារ ចំនួន៥​នាក់​។ ៩- ស្រុក​ពាម​ជរ ចំនួន៤​នាក់​។ ១០-​ស្រុក​ពោធិ៍​រៀង ចំនួន៣​នាក់។ ១១-​ស្រុក​ក​ញ្ច្រៀ​ច ចំនួន២​នាក់។ ១២-​ស្រុក​កំពង់ត្របែក ចំនួន២​នាក់។​

បច្ចុប្បន្ន អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង ៩០​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។​

រដ្ឋបាលខេត្ត​ព្រៃវែង​បាន​អំពាវនាវ​ចំពោះ​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយផ្ទាល់​ឬ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ខាងលើ សូម​ដាក់ខ្លួន​ដាច់ដោយឡែក​តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃ និង​រាយការណ៍​មក​អាជ្ញាធរ​ដើម្បី​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក៕​

​អត្ថបទ ៖ សៅ​គ្រី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម