សង្ង្រ្គាម​ផ្លេកបន្ទោ ក្នុងការវិនិយោគ​​នៅអាស៊ាន ប្រទេស​ចិន​បាននាំមុខអាមេរិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សង្ង្រ្គាម​ផ្លេកបន្ទោ ក្នុងការវិនិយោគ​​នៅអាស៊ាន ប្រទេស​ចិន​បាននាំមុខអាមេរិក

បានផុស

នៅ

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន សេដ្ឋកិច្ច ជប៉ុន Nikkei Asian Review ចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដាបានឲ្យដឹងថា ប្រទេសចិនគ្រោងនឹងបង្កើតរោងចក្រផលិតបណ្ដុំផ្ទាំងថាមពលសូឡាខ្នាតធំមួយនៅប្រទេសម៉ាឡេស៊ី ព្រមទាំងសាងសង់ផ្លូវល្បឿនលឿនមួយខែ្សដែលមានប្រវែងប្រមាណ៥៨០គីឡូម៉ែត្រនៅប្រទេសឡាវ។ ស្របពេលដែលអាមេរិកកំពុងពង្រឹងកម្លាំងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ដើម្បីទប់ទល់នឹងឥទិ្ធពលរបស់ប៉េកាំង គម្រោងទាំងពីរនេះគ្រាន់តែជាការវិនិយោគមួយផ្នែករបស់ចិនដែលកំពុងអនុវត្តក្នុងតំបន់នេះតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មនៃប្រទេសម៉ាឡេស៊ីបានប្រកាសនៅថ្ងៃទី២៤ ខែមិថុនាថា រោងចក្រខាង​លើត្រូវបានសាងសង់ដោយក្រុមហ៊ុនRisen Energyដែលជាក្រុមហ៊ុនថាមពលសូឡាយក្សរបស់ចិន ក្រុមហ៊ុននេះយល់ព្រមវិនិយោគទឹកប្រាក់ចំនួន៤២,២ ពាន់លានរីងហ្គីត(RM) (ប្រមាណ១០.១ពាន់លានដុល្លារអាមេរិក)ក្នុងវិស័យផលិតផ្ទាំងថាមពលសូឡានៅម៉ាឡេស៊ី ៊មុននឹងមួយថ្ងៃ ប្រទេសចិន និងប្រទេសដៃគូនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់តាមរយៈvideo conferenceស្តីពីសហប្រតិបត្តិការអន្តរជាតិ“ខ្សែក្រវាត់មួយផ្លូវមួយ”ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខណៈដែលប្រទេសទាំងនេះកំពុងខិតខំផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ចទៅរកសេដ្ឋកិច្ចដែលមានកាបូនតិច(Low-carbon economy) ខាងទីក្រុងប៉េកាំងបានបញ្ជាក់ថា នឹងសហការដោយផ្តល់ជូនវ៉ាន់សាំងបង្ការជំងឺ​កូវីដ១៩ដល់ប្រទេសទាំងនេះ។

ការវិនិយោគបែប“សង្គ្រោមផ្លេកបន្ទោរ”របស់ប្រទេសចិនទៅលើគម្រោងខ្នាតធំ និងការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច ត្រូវបានគេចាត់ទុកថា ចិនមានបំណងរារាំងអាមេរិកដណ្តើមយកឥទ្ធិពលកាន់តែខ្លាំងក្នុងតំបន់នេះ។

កាលពីថ្ងៃទី៧ ខែមិថុនា រដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានរៀបចំកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងនៅទីក្រុងឆុងឈីងបន្ទាប់ពីបានខកខានជួបប្រជុំអស់រយៈពេលប្រមាណ១៦ខែ។ ក្នុងកិច្ចប្រជុំនេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ប្រាប់ទៅកាន់លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រនិងរៀបចំការវិនិយោគរបស់ឥណ្ឌូណេស៊ី ៖ ប៉េកាំងនឹងពង្រីកការផ្តល់ជំនួយផ្នែកហេដ្ឋានរចនាសម្ព័ន្ធនៅទីក្រុងហ្សាការតា ហើយនាំចូលផលិតផលរបស់ឥណ្ឌូណេស៊ីកាន់តែច្រើន។

ថ្ងៃទី២២ ខែមិថុនា ប្រទេសចិនបានយល់ព្រមពន្លឿនកិច្ចសហការជាមួយប្រទេសកម្ពុជាក្នុងការកែលម្អបណ្តាញដឹកជញ្ជូន ដោយទីក្រុងប៉េកាំងនឹងចាត់បញ្ជូនអ្នកជំនាញបច្ចេកទេសផ្នែកហេដ្ឋានរចនាសម្ព័ន្ធ។ នៅប្រទេសឡាវ មានផ្លូវល្បឿនលឿនមួយខ្សែដែលគាំទ្រដោយប្រទេសចិនបានកំពុងតែស្ថិតក្នុងការសាងសង់។

វៀតណាមក៏បានក្លាយជាគោលដៅវិនិយោគដ៏ក្តៅមួយសម្រាប់ប៉េកាំង។ យោងតាមសេចក្តីរាយការណ៍របស់ព័ត៍មានវៀតណាមបានឲ្យដឹងថា ចិនបានវិនិយោគនៅវៀតណាមចំនួន៦១គម្រោង ដែលមានទឹកប្រាក់សរុបស្មើនឹង១០០០លានដុល្លារ។

នៅកោះ Batam នៃប្រទេស ឥណ្ឌូណេស៊ី ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំឥណ្ឌូណេស៊ីបានចូលរួមពិធីបុកគ្រឹះនៃមជ្ឈមណ្ឌលហ្វឹកហាត់កងទ័ពជើងទឹកដែលអាមេរិកបានចំណាយថវិកាអស់ ៣.៥លានដុល្លារអាមេរិកក្នុងការសាងសង់ កោះនេះមានទីតាំងនៅចំច្រកចូលខាងត្បូងនៃច្រកសមុទ្រម៉ាឡាកា។ ប៉ុន្តែបើប្រៀបធៀបនឹងឥទ្ធិពលរបស់ប៉េកាំងដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឃើញថាកិច្ចខិតខំរបស់អាមេរិកក្នុងតំបន់នេះគឺមិនទាន់គ្រប់នៅឡើយទេ ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services