Connect with us

ព័ត៌មានជាតិ

ស្ត្រី​ខ្មែរម្នាក់ ​ប្រឹង​រត់គេច​ពី​បុរសតៃកុងឡាន​ ដែលប្រុង​ចាំ​នាង នៅ​ប្រទេសថៃ

បានផុស

នៅ

​ស្ត្រី​ខ្មែរ​ម្នាក់​ខំប្រឹង​រត់គេច​ចេញពី​បិសាច​តណ្ហា ទាំង​ខ្លួន​កំពុង​ចោមពុង ដោយ​ការរត់​នេះ​គឺ​នៅលើ​ទីសាធារណៈ រហូត​ធ្វើឲ្យ​មហាជន​មួយចំនួន​គិតថា នាង​គឺជា​មនុស្ស​វិកលចរិត​ថែម​ទៀត​ផង ព្រោះ​ភាសា​ថៃ​ក៏​នាង​មិន​ចេះ​មួយ​ម៉ាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ការផ្សាយ​រប​ស់​បណ្តាញ​ព៌ត័មាន​ក្នុងប្រទេស​ថៃ​បាន​បញ្ជាក់ថា ហេតុការណ៍​បានកើត​ឡើង​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១ ត្រង់ចំណុច​ភូមិ​១៦ ឃុំ​សា​រ៉ា​ដែង ស្រុក​បាង​ណាំ​ព្រៀវ ខេត្ត​ឆ​:​ឈើ​ង​សៅ ប្រទេស​ថៃ​។​

​ព័ត៌មាន​បាន​សង្កត់ធ្ងន់ថា នៅពេល​នោះគេ​សង្កេត​ឃើញ​មាន​នារី​ម្នាក់​ ដែល​នៅលើ​រាងកាយ​មានតែ​សំពត់​ចោមពុង គ្មាន​អាវ គ្មាន​ស្បែកជើង បាន​រត់​សុំ​ឲ្យ​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ជួយ ប៉ុន្តែ​អ្វី​គ្មាន​បានការ​ដោយសារតែ​នាង​និយាយ​ទៅកាន់​អ្នកដទៃ​គ្មាន​អ្នកណា​ស្តាប់​បាន​មួយ​ម៉ាត់ ដោយ​គេ​គិតថា​នាង​ គឺជា​មនុស្ស​សតិ​មិន​គ្រប់ ឬក៏​ជាម​នុស្ស​វិកលចរិត។​

​ដោយ​មិន​អស់ចិត្ត​នឹង​កាយវិការ​របស់​នាង​ទើប​មាន​អ្នកភូមិ​ម្នាក់ បាន​ស្រែកហៅ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅក្បែ​នោះមក​ស្តាប់​ ទើប​ដឹងថា​នាង​​ គឺជា​នារី​ខ្មែរ​ដែល​ខំ​ចំណាយ​ប្រាក់​អស់​ចំនួន ៦.២០០ បាត ដើម្បី​ឲ្យ​មេខ្យល់​នាំ​នាង​ទៅរក​ស្វាមី ​ដែល​កំពុង​ធ្វើការ​នៅក្នុង​ស្រុក​ណា​ឌី ខេត្ត​ប្រា​ជីន​បូរី។ ការ​ចំណាយ​ប្រាក់​ទាំងនេះ ​គឺ​នាង​ត្រូវបាន​គេ​នាំ​ឆ្លងតាម​ច្រករបៀង​ចូលទៅ​កាន់​ស្រុក​អារញ្ញ​ប្រាថេត ទើប​មាន​រថយន្ត​នី​សាន់​មួយគ្រឿង​ចាំ​ដឹក​បន្ត​ ដោយមាន​គ្នា​សរុប​ជាង​២០​នាក់ ហើយ​នាង​មានឈ្មោះ ផៃ សុភា អាយុ​៣២ឆ្នាំ។​

​នាង​បាន​រៀបរាប់ថា នៅពេលដែល​រថយន្ត​ទម្លាក់​ពលករ​តាម​ផ្លូវ​អស់ គឺ​សល់​តែ​នាង​ម្នាក់​គត់​ទើប​តៃកុង​រថយន្ត​បាន​និយាយ​ជា​ភាសា​ខ្មែរ​ថា ពី​ឆៈឈើ​ង​សៅ​ទៅដល់​ខេត្ត​ប្រា​ជីន​បុរី គឺមាន​ចម្ងាយ​ឆ្ងាយ​ណាស់​ទៅ​មិន​ដល់​ទេ ដូច្នេះ​នាង​ត្រូវ​សម្រាក​នៅផ្ទះ​សំណាក់​មួយ​យប់​សិន​ហើយ គឺ​នៅពេលនោះ​ហើយ​ ខណៈដែល​នាង​កំពុង​ចោមពុង​បម្រុង​ងូតទឹក​ស្រា​ប់​តែ​អ្នកបើករថយន្ត​ចង់​ចូល​ទៅ​ចាប់​នាង​រំលោភ​ ទើប​នាង​ខំប្រឹង​រត់ចេញ​ឲ្យ​គេ​ជួយ​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ពលរដ្ឋ​ថៃ​ បាន​ប្តឹងទៅ​ក្រុម​តម្រួត​រួចហើយ​ដើម្បី​តាម​ប្រមាញ់​យក​អ្នកបើករថយន្ត​នោះមក​ផ្ដន្ទាទោស​ ព្រោះ​គេ​បាន​ស្គាល់​ស្លាក​លេខ​រួចហើយ ដោយឡែក​ស្ត្រី​ខ្មែរ​ក៏ត្រូវ​បាន​អ្នកភូមិ​ជួយ​ទាក់ទង​តាម​ទូរសព្ទ​ប្រាប់​អស់ហើយ ដោយ​បច្ចុប្បន្ន​បញ្ហា​ដែល​សំខាន់​ជាងគេ​ដែល​ពលរដ្ឋ​ថៃ​បារម្ភ ​គឺនាង​បាន​ឆ្លង​ចូល​ទឹកដី​ថៃ​គ្មាន​ច្បាប់​អនុញ្ញាត​និង​មិន​ទាន់បាន​ពិនិត្យ​កម្តៅ​និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​នៅឡើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម