Connect with us

ព័ត៌មានជាតិ

ក្រសួងនឹងអនុវត្តតាមច្បាប់យ៉ាង​តឹងរ៉ឹង​បំផុត ​ចំពោះរថយន្តដឹកជញ្ជូនលើស​ទម្ងន់កំណត់​

បានផុស

នៅ

រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់៦​គ្រឿង​ត្រូវបាន​ពិន័យ​តាមច្បាប់ ស្តីពីផ្លូវថ្នល់ មាត្រា​៦០ និង​តាម​សេចក្ដីជូនដំណឹងលេខ​០៤៩ ស ជ ណ សក​. គ​ ត​ ល ទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​សុក្រ ១៥​រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២១ ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការ​​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​យានយន្ដ​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ឃាត់​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី៥​តោន រហូតដល់ ២១​តោន​។​

ក្នុងនោះ​រថយន្ត២​គ្រឿង​ដែលជា​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ លើសពី​២០% នៃ​ទម្ងន់​អនុញ្ញាត ត្រូវបាន​រក្សាទុក​ចំនួន ១​ឆ្នាំ​ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា​ទី​៦០ និង​តាម​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​។​

ប្រតិ​ប​ត្ត​ការ​នេះ​បាន​ធ្វើឡើង​ចាប់ពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ដល់​ម៉ោង ៣​រសៀល​នៅលើ​ចំណុច​ផ្លូវ​ព្រែក​ហូរ ភូមិសាស្ត្រ​ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ​-​ខេត្តកណ្តាល​។​

ជាមួយគ្នានេះ​ក្រសួង​សាធារណការ និងដឹកជញ្ជូន សូម​ក្រើនរំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ជាថ្មី​ម្តង​ទៀតថា​៖ ក្រសួង​នឹង​បន្ត​អនុវត្ត​តាមច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹង​បំផុត​ដោយ​គ្មាន​ការលើកលែង​ឡើយ​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម