Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៃការអភិរក្សក្នុងតំបន់ដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន»

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សូខន ឬទ្ធីគុណ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការអភិរក្សនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» ដែលស្ថិតក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះលោក សូខន ឬទ្ធីគុណ បានលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ពង្រឹងតួនាទី ភារកិច្ច និងការសហការល្អថែមទៀត ដើម្បីធានាការពារប្រភេទសត្វព្រៃ និងរុក្ខជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ លើសពីនេះទៀត ក៏ជាការលើកទឹកចិត្ត ឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងថែរក្សា និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាពផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសដដែលនេះ លោករដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញចូលរួមលែងសត្វអណ្តើកធំមួយក្បាល ចូលអូរមួយកន្លែង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងបានចែកសៀវភៅសម្បត្តិធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្សនៅតាមស្នាក់ការនៃតំបន់ការធម្មជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ បានសម្រេចបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ គឺស្រុកអន្លង់វែង, ស្រុកសំរោង, និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ លើផ្ទៃដីជាង៣ម៉ឺនហិកតា។ នៅក្នុងដែនជម្រកសត្វព្រៃនេះ ការការពារនិងអភិរក្ស មានសារៈសំខាន់សំរាប់អ្នកទេស​ចរណ៍ ដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃ និងព្រៃឈើនៅកម្ពុជា៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ វិនាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ១៩ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣១ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម