Connect with us

ព័ត៌មានជាតិ

គណៈកម្មការនឹងសិក្សាស្រាវជ្រាវ វាយតម្លៃលម្អិតទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំង ក្នុងការប្រឆាំងជំងឺកូវីដ

បានផុស

នៅ

លោកស្រី យក់ សម្បត្តិបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ខណៈ​អញ្ជើញទទួលវ៉ាក់សាំងចំនួន ៤ លានដូស កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នេះថា គណៈកម្មការប្រយុទ្ធប្រឆាំង មកដល់ពេលនេះ នៅមិនទាន់មានការសន្និដ្ឋានណាមួយនៅឡើងទេ តែគណៈកម្មការនឹងសិក្សាស្រាវជ្រាវ វាយតម្លៃលម្អិត អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង នាពេឡខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ថាតើវ៉ាក់សាំងដែលកំពុងចាក់ជូនប្រជាពលរដ្ឋសព្វថ្ងៃនេះ មានប្រសិទ្ធភាពប៉ុណ្ណាសម្រាប់ជំងឺកូវីដ-១៩ប្រភេទ ដែលតា (Delta) ឬហៅថាជំងឺកូវីដ ? លោកស្រី យក់ សម្បត្តិ បាន​បញ្ជាក់​ថា មក​ដល់ពេលនេះ យើងមិនទាន់មានការសន្និដ្ឋានណាមួយច្បាស់លាស់នៅឡើយទេ ដោយសារមិនទាន់មានការសិក្សាស៊ីជម្រៅ ហើយការងារនេះជាការងាររបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលគណៈកម្មការ នឹងសិក្សាស្រាវជ្រាវ វាយតម្លៃលម្អិត ទៅលើគុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទ Delta ។

ចំណែកវ៉ាក់សាំងដែលប្រជាពលរដ្ឋទទួលបានចំនួនពីរដូសសព្វថ្ងៃនេះ លោកស្រី យក់ សម្បត្តិ លើកឡើងថា យើងកំពុងសិក្សាអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង តែរាជរដ្ឋាភិបាលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះបានជិត៥០ ភាគរយហើយ ដូច្នេះចំនួននៃការចាក់នេះលើសលប់ណាស់ ។ លោកស្រីបានបញ្ជាក់ថា ប្រសិទ្ធភាពនៃវ៉ាក់សាំងនេះយើងឃើញថា អាចការពារមិនឱ្យអ្នកមានជំងឺវិវត្តទៅរកភាពធ្ងន់ធ្ងរ ឬស្លាប់ ប៉ុន្តែបើយើងមិនអនុវត្តបីកុំ បីការពារ យើងងាយនឹងចំលងមកដាក់ខ្លួន ទោះបីជាយើងទទួលបានវ៉ាក់សាំងពីរដូសរួចហើយក្តី ។

សូមបញ្ជាក់ថា នៅព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន៤លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់កម្ពុជា ហើយវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ចំនួន ១លានដូស ហើយវ៉ាក់សាំងទាំង៤លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

អត្ថបទ​៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម