Connect with us

ព័ត៌មានជាតិ

នៅរាជធានីភ្នំពេញ មានវត្តអារាមចំនួន៥ កំពុងឆ្លងរីករាល​ដាល​កូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ ករណី​វត្តអារាមនៅរាជធានី​ភ្នំពេញ​កើតមាន​ការ​ឆ្លងរីករាលដាលកូវីដ-១៩ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំមន្ទីរធម្មការ និងសាសនា ជំរុញឱ្យចៅអធិការវត្តមានវិធានការគ្រប់គ្រងវត្តឱ្យបានតឹងរឹង ដោយគោរពតាមវិធានការសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញមានវត្ត​ចំនួន ៥ កើតមានករណី​ឆ្លងកូវីដ-១៩ មានជាអាទិ៍ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ វត្តមហាមន្ត្រី វត្តមេត្តាពោធិ៍វង្ស​ជាដើម។ លោក​ប៉ា​ សុជាតិវង្ស ស្នើសុំមន្ទីរធម្មការ និងសាសនា ជំរុញឱ្យចៅអធិការវត្តមានវិធានការគ្រប់គ្រងវត្តឱ្យបានតឹងរឹង ដោយគោរពតាមវិធានការ សុខាភិបាល ជាពិសេស ត្រួតពិនិត្យការចេញចូល ការលក់ដូរក្នុងវត្ត​ជាដើម។


លោកបន្តថា វិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវបានអប់រំផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ប្រជាពលរដ្ឋភាគច្រើនបានជ្រួតជ្រាប និងយល់ដឹង។ ប៉ុន្តែវិធានការច្បាប់ទាក់ទង ដល់ការដាក់ទណ្ឌកម្មចំពោះបទល្មើស (ផាកពិន័យ ឬដាក់ពន្ធនាគារ) ដែលជាកត្តាជំរុញដល់ការ បង្ការទប់ស្កាត់ ការកាត់បន្ថយ និងការបំបាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជាអាទិ៍ ៣ការពារ ៣កុំ ការធ្វើតេស្ត ការធ្វើចត្តាឡីស័ក ការចាក់វ៉ាក់សាំង ហាក់នៅមិនទាន់ចាប់អារម្មណ៍ខ្ពស់នៅឡើយ។ ហេតុនេះ សំណូមពរបង្កើនការអប់រំផ្សព្វផ្សាយវិធានការច្បាប់តាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗ ឱ្យបានផុសផុល៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម