Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប បើក​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

បានផុស

នៅ

សៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមដំណើរការហើយ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ ទីតាំង។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បានស្នើដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកទទួលការចាក់វ៉ាក់សាំង សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ សូមកុំប្រជៀត និង ដណ្តើមគ្នា ព្រោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគ្រប់ៗគ្នា ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរលោក ពៅ ពិសិដ្ឋ បានអំពាវនាវដល់បងប្អូនប្រជាជននៅតាមបណ្តាស្រុក សូមរង់ចាំជំហានបន្ទាប់ ហើយកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងនៅក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់ជូននៅស្រុករបស់បងប្អូនផ្ទាល់ ។

គួររំលឹកថា បើតាមប្រសាសន៍របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប តាមរយៈបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » វ៉ាក់សាំងដែលត្រូវចាក់នោះ គឺជាប្រភេទវ៉ាក់សាំង Sinopharm។ លក្ខខ័ណ្ឌនៃការចាក់គឺងាយៗ ឲ្យតែបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់ មានអាស័យដ្ឋានក្នុងក្រុងសៀមរាប និង មានឯកសារបញ្ជាក់ទីលំនៅត្រឹមត្រូវ ព្រមទាំងគ្រប់លក្ខខ័ណ្ឌសុខភាពរបស់ក្រសួងសុខាភិបាល គឺនឹងចាក់បានភ្លាម ដោយឥតគិតថ្លៃ។

ការចាក់វ៉ាក់សាំងតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ មានឯកសារ (ថតចម្លង) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ប៉ុន្តែត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ « ៣ការពារ និង៣កុំ » និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរ ។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបនាពេលនេះ  គឺខេត្តបានទទួលវ៉ាក់សាំងពីគណៈកម្មការចាក់វ៉ាក់សាំង បានចំនួន ៨២ម៉ឺនដុស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ចំនួន ២១ម៉ឺននាក់ ហើយចំពោះប្រជាពលរដ្ឋនៅតាមបណ្តាស្រុក នឹងទទួលបានការចាក់ បន្ទាប់ពីក្រុងសៀមរាប ក្នុងពេលដែលវ៉ាក់សាំងបានមកដល់ខេត្តសៀមរាប ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៥៦ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម