Connect with us

ព័ត៌មានជាតិ

Delta រីករាលដាលខ្លាំងនៅម៉ាឡេស៊ី ឯកអគ្គរាជទូតប្រាប់ពលរដ្ឋខ្មែរ កុំធ្វើការបន្លាស់ទី

បានផុស

នៅ

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករ ពលការិនីខ្មែរ សិស្ស និស្សិត ទាំងអស់ ដែលកំពុងស្នាក់នៅធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ី កុំឲហើយបន្លាស់ទី ព្រោះអាចបង្កហានិភ័យ ចម្លងជំងឺកូវីដ១៩ ប្រភេទថ្មី Delta។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថានទូត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩-បំប្លែងថ្មី “Delta/ Delta Plus” ដែលកំពុងមានហានិភ័យខ្ពស់ និងការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈ ពេលជាងមួយខែកន្លងមកនេះ ទាំងនៅប្រទេសកម្ពុជា និងក្នុងប្រទេសម៉ាឡេស៊ី ស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពលករ ពលការិនី សិស្ស និស្សិត ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ី៣ចំណុច៖

ទី១, សូមកុំធ្វើការបន្លាស់ទីពីកន្លែងមួយទៅកាន់ទីកន្លែងមួយ ប្រសិនបើពុំមានការចាំបាច់ និងជៀសវាងការធ្វើដំណើរវិលត្រឡប់ទៅកម្ពុជា នៅក្នុងអំឡុងពេលនេះ ដែលអាចបង្កហានិភ័យ និងអាចនាំយកជម្ងឺកូវីដ-១៩-បំប្លែងថ្មី DatabaPs ចូលកម្ពុជាថែមទៀត។

ទី២, សូមចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលផ្ដល់ឱ្យដោយអាជ្ញាធរម៉ាឡេស៊ីឱ្យបានគ្រប់ៗគ្នា ។

ទី៣, សូមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសវិធានការការពារនានារបស់អាជ្ញាធរម៉ាឡេស៊ី ដើម្បីជួយការពារសុវត្ថិភាព ផ្ទាល់ខ្លួនរបស់បងប្អូន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨១៧៨៣៨នាក់ និងស្លាប់ចំនួន៥៩៨០នាក់ ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម