ប្រកាស​​បិទ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​ ក្រោយមានផ្ទុះជំងឺ​កូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រកាស​​បិទ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​ ក្រោយមានផ្ទុះជំងឺ​កូវីដ-១៩

បានផុស

នៅ

រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បាន​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​ផ្សា​រលើដែលស្ថិតនៅក្នុងភូមិ​ត្រពាំង​បី​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំងចាប់ពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ទៅ ក្រោយមានផ្ទុះជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី១០កក្កដានេះថា « ត្រូវបានបិទជាបណ្ដោះអាសន្នផ្សាលើក្រុងកំពង់ឆ្នាំងចាប់ពីថ្ងៃទី១០ខែកក្កដាឆ្នាំ ២០២១នេះតទៅ រហូតដល់មានការសម្រេចជាថ្មី ហើយការបិទជាបណ្ដោះអាសន្នទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានធ្លាប់បានចេញចូលទីតាំងខាងលើ»។

លោក អភិបាលខេត្តបាន បន្តថា ក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តបានដាក់ចេញវិធានការមួយចំនួនដូចជាបិទទីតាំងផ្សារលើទាំងមូល ផ្អាកសកម្មភាពលក់ដូរនិងការចេញចូលទីតាំងនេះតម្រូវឱ្យអាជីវករផ្សារទាំងអស់ធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន និងទីសំណាក់រៀងៗខ្លួនឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ឬប្រយោលដើម្បីធ្វើចត្តាគីស័កនិងយកសំណាក។

លោក អភិបាលខេត្តបានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលនៅទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំនិងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ចាប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១នេះតទៅរៀងរាល់ម៉ោងធ្វើការនិងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ៤ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៥ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ៧ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services