Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ខេត្តសៀមរាប ប្រទះឃើញ​គ្រាប់បែកដៃ​សេសសល់​ពី​សម័យ​សង្គ្រាម​ជាង​៣០០​គ្រាប់​នៅ​កណ្តាល​ក្រុង​សៀមរាប

បានផុស

នៅ

សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រាប់បែកដៃ​សេសសល់​ពី​សម័យ​សង្គ្រាម​ប្រមាណ​ជាង​៣០០​គ្រាប់ ត្រូវបាន​ប្រទះឃើញ​នៅ​កណ្តាល​ក្រុង​សៀមរាប ដោយ​ក្រុមការងារ​ជីក​បង្កប់​បំពង់​លូ​ខ្សែកាប​ទូរគមនាគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង នា​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា ក្រុមការងារ​ជីក​បំពង់​លូ​ខ្សែកាប បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ ជា​ប្រភេទ​គ្រាប់បែកដៃ នៅ​ជាប់​របង​វិទ្យាល័យ​១០ មករា ១៩៧៩ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

លោក​បន្ត​ថា ទីតាំង​នោះ ជា​សាលារៀន​នៅ​សម័យ​លន់ ណុល ។ លុះដល់​សម័យ​ខ្មែរក្រហម ទីតាំង​សាលា​រៀ​នេះ​ត្រូវបាន​ពួក​នោះ​យក​ធ្វើជា​ឃ្លាំង​គ្រាប់​។ លុះដល់​ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ ទីតាំង​ខាងលើ​ត្រូវបាន​យកមក​ធ្វើជា​សាលារៀន​វិញ​។

យោង​តាម​សេចក្តី​រាយការណ៍​របស់​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​១៦​រសៀល​នេះ មន្ត្រីនគរបាល​មកពី​អង្គរ​ភាព​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​មន្ត្រី​ស៊ីម៉ាក់​(CMAC) បាន​រក​ឃើញ​គ្រាប់បែកដៃ​ចំនួន​៣២៥​គ្រាប់​។

​បើ​ទោះ​ជា​យ៉ាងណា តាម​លោក សុខ សីហា ចំនួន​នេះ​នៅ​មិនទាន់​អស់​នៅឡើយ​ទេ ដែល​តាម​ការ​ប៉ាន់​ប្រមាណ អាច​មាននៅ​សេសសល់​ប្រមាណ​២០​ភាគរយ​ទៀត​។ លោក​ឲ្យ​ដឹង​ថា ចំពោះ​ទីតាំង​ខាងលើ​មន្ត្រី​ជំនាញ បានសម្រេច​ហ៊ុមព័ទ្ធ​ទុក​សិន ដើម្បី​រុករក​គ្រាប់​ដែល​នៅ​សេសសល់​ជា​បន្ត​ទៀត៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម