ព័ត៌មានជាតិ
ក្រសួង កំពុងរៀបចំឲ្យនិស្សិតកម្ពុជា ១២៨នាក់ នៅអ៊ីស្រាអែល បានត្រឡប់មកវិញ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានឲ្យដឹងនៅព្រឹកនេះថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជា ចំនួន១២៨ នាក់ ដែលបញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាអែល ហើយជួបការលំបាកក្នុងការធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ បានត្រឡប់មកមាតុប្រទេសវិញ។
បើតាមលោក កុយ គួង ដោយមានកិច្ចសហការល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ភាគីអ៊ីស្រាអែល នឹងបញ្ជូននិស្សិតកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងយន្តហោះពិសេស ដែលហោះត្រង់ពីប្រទេសអ៊ីស្រាអែល មកកាន់កម្ពុជា។
លោក កុយ គួង បញ្ជាក់ថា ពេលមកដល់កម្ពុជា ជើងយន្តហោះពិសេសនោះ នឹងដឹកបញ្ជូននិស្សិតកម្ពុជាដែលបានទទួលអារូបករណ៍ចំនួន២៥០នាក់ ផ្សេងទៀត ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល វិញផងដែរ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?