Connect with us

ព័ត៌មានជាតិ

រំលង​គ្នា​តែ​ប៉ុន្មាន​ម៉ោង អគ្គិភ័យ​​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំងយប់ នៅសង្កាត់ស្ទឹងមានជ័យ៣

បានផុស

នៅ

រាជធានីភ្នំពេញ ៖ ក្រោយ​ការ​ឆាបឆេះឃ្លាំង​មួយ​កន្លែង​នៅខណ្ឌ​សែនសុខ ខូចខាតសម្ភារៈ​ទាំង​ស្រុង មុន​នោះ​​ប៉ុន្មាន​ម៉ោង​ ក៏​មាន​អគ្គិភ័យមួយទៀត​បានឆាបឆេះលំនៅឋានមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រ ជាប់នឹងបុរីអរគីដេ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២១ និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។

លំនៅឋានឆាបឆេះ ជាប្រភេទផ្ទះល្វែង សង់ជាប់គ្នារដឹកតែម្តង ហើយនៅជាប់នោះក៏មានផ្ទះលក់កង់ដ៏ធំមួយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ ម្ចាស់ផ្ទះនិងក្រុមគ្រួសារ ននៅក្នុងផ្ទះធម្មតា មិនមានអ្វីឡើយ លុះដល់វេលាខាងលើ ស្រាប់តែខ្សែភ្លើងនៅច្រកទ្វារមុខផ្ទះឆ្លងចរន្ត ហើយបង្កអោយមានការផ្ទុះខ្លាំងរហូតបែកផ្កាភ្លើង និងមានជាអណ្តាតភ្លើងឆាបឆេះ។ ភ្លាមៗ ពលរដ្ឋក្បែរកន្លែងកើតហេតុ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីសុំកិច្ចអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលរួមជាមួយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចុះអន្តរាគមន៍ធ្វើការបាញ់ទឹកទប់ស្កាត់កុំអោយមានការឆាបឆេះ ប៉ុន្តែមុនពេលបាញ់ពន្លត់ គឺខាងនគរបាល បានទាក់ទងខាងអគ្គីសនីកម្ពុជាអោយបិទចរន្តភ្លើងនៅតំបន់ខាងលើជាមុនសិន។

ក្រោយការអន្តរាគមន៍ប្រមាណកន្លះម៉ោងរួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ១០០ភាគរយ ដោយបានឆាបឆេះបំផ្លាញអស់ទ្រព្យសម្បតិមួយចំនួន ហើយទន្ទឹមនឹងនោះ លំនៅឋានលក់កង់នៅជាប់នោះ ក៏រងការឆាបឆេះផងដែរ ដោយសារនៅជាប់គ្នា ប៉ុន្តែមិនមានការឆាបឆេះធ្ងន់ធ្ងរឡើយ ។

ក្នុងករណីនេះ មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួស ឬស្លាប់ឡើយ ។ ក្នុងនោះសមត្ថកិច្ចជំនាញ បានប្រើរថយន្តពន្លត់អគ្គីភ័យអស់ ២គ្រឿងទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ ។ ហើយចំពោះមូលហេតុ គឺបណ្តាលអោយមកពីការឆ្លងចរន្តអគ្គីសនី ៕

អត្ថបទ៖​ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម